×

គ្រូជំនួយ៥នាក់ បានចាកចេញពីក្លិប Barcelona ក្រោយលោក Xavi មកដឹកនាំ

ការមកដល់អតីតខ្សែបម្រើដ៏កំពូល Xavi Hernandez ដើម្បីដឹកនាំ Barcelona បានធ្វើឱ្យក្លិបអ្នកមានបុណ្យមានការប្រែប្រួលយ៉ាងខ្លាំងពិសេសក្បាលម៉ាស៊ីនគ្រូបង្វឹក ក្នុងនោះ គ្រូជំនួយ៥នាក់ បានចាកចេញពីក្លិប។

ចូលដឹកនាំមិនទាន់ដល់១សប្តាហ៍ផងនោះ លោក Xavi ត្រូវបានរាយការណ៍ថា កំពុងស្វែងរកផ្លូវនាំយកក្រុមគ្រូជំនួយមកពីក្លិប Al-Sadd ដែលធ្លាប់ធ្វើការជាមួយគ្នានៅប្រទេសកាតានោះ មករួមការងារជាមួយគ្នាជាបន្តនៅ Barcelona ។ជាមួយដំណឹងនេះ ក្រុមគ្រូជំនួយចាស់ៗ ដែលធ្វើការយូរមកហើយជាមួយ Barcelona បានសុំចាកចេញជាបន្តបន្ទាប់។

គ្រូជំនួយផ្នែកចិត្តសាស្រ្តក្នុងក្រុមលោក Juanjo Brau បានចាកចេញដំបូងគេពីក្រុម Barcelona បន្ទាប់មកមាន គ្រូបង្វឹកផ្នែកកាយសម្បទាលោក Albert Roca និងលោក Jaume Bartres ។ លើសពីនេះទៀត ក្រុមគ្រូផ្នែកតាមដានគុណភាពកីឡាករមានលោក Raul Pelaez និង Jordi Melero ក៏បានលាឈប់ការងារពីក្រុម Barcelona ផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមគ្រូជំនួយក្លិប Barcelona ជាច្រើននាក់ ត្រូវបានផ្លាស់ការងារទៅកាន់ផ្នែកផ្សេងៗក្នុងក្លិប។ ខណៈគ្រូជំនួយខ្លះផ្លាស់ទៅកាន់ក្រុមយុវជន ក្រុមការងារគ្រូជំនួយខ្លះទៀតក៏ចាកចេញពីទឹកដី Camp Nou តែម្តង៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង