pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

លោក Xavi ចាប់អារម្មណ៍យកខ្សែប្រយុទ្ធ Baghdad Bounedjah ពីក្រុម Al Sadd

លោក Xavi Hernandez កំពុងចាប់ផ្ដើមការកសាងក្រុម Barcelona នៅក្នុងតំណែងជាអ្នកចាត់ការក្លិប FC Barcelona ដោយលោកទើបតែដឹកនាំក្លិបឈ្នះការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងនោះដែរក្រោយការមកដល់ទឹកដី Camp Nou វិញលោករំពឹងថា អាចនាំយកកីឡាករមកបន្ថែមមកជួយក្លិប ក្នុងនោះដែរលោក បានសម្លឹងឃើញពីសម្តតភាពអតីតកូនក្រុមនៅ Al Sadd ម្នាក់មកក្នុងក្រុមរបស់លោក។

យោងតាមប្រភពពីសារព័ត៌មាន Sport បានរាយការណ៍ថា គ្រូបង្វឹកថ្មីរបស់ Barca ចង់បានខ្សែប្រយុទ្ធជនជាតិអាល់ហ្សេរី Baghdad Bounedjah ដែលជាកីឡាករលេចធ្លោបំផុតម្នាក់ ក្នុងក្រុម Al Sadd កាល Xavi នៅដឹកនាំ។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ រកគ្រាប់បាល់បាន១៦៩គ្រាប់ ពីការលេង១៦៥ប្រកួតឱ្យ Al Sadd ចាប់តាំងពីផ្លាស់មកចូលរួមពីក្លិប Etoile de Sahel ក្នុងឆ្នាំ ២០១៥ ហើយក្នុងឆ្នាំនេះ គេរកគ្រាប់បាល់បាល់១៧គ្រាប់និង assist ៥លើក ពីការលេង២០ប្រកួតសម្រាប់ក្លិបកាតា។

ដោយឡែក Luke de Jong ដែលត្រូវបានខ្ចីជើងពី Sevilla មុនពេលការមកដល់របស់ Xavi កីឡាកររូបនេះ មិនទទួលបានទំនុកចិត្តដើម្បីបង្ហាញខ្លួនក្នុងការប្រកួតឡើយ ដោយអ្នកចាត់ការជនជាតិអេស្ប៉ាញ ជ្រើសយក ខ្សែប្រយុទ្ធក្មេងវ័យ១៧ឆ្នាំ Ilias សម្រាប់ការប្រកួតទល់នឹង Espanyol ហើយដាក់ De Jong ឱ្យអង្គុយកៅអីបម្រុង។
ដូច្នេះការនាំយក Ounedjah ជាបំណងរបស់ Xavi ដើម្បីមកជួយក្រុមស្របពេលអវត្តមានខ្សែប្រយុទ្ធសំខាន់ៗដូចជា Kun Agüero, Martin Braithwaite និង Ousmane Dembélé។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង