×

រឿងរ៉ាវសំខាន់ៗដែលបានកើតឡើងនៅសប្តាហ៍ទី១របស់ Premier League ឆ្នាំ២០២១-២០២២

ក្រុម Brentford ដែលឡើងមកពី Championship រកបានបានគ្រាប់បាល់ដំបូងក្នុងរដូវកាល Premier League ឆ្នាំ ២០២១-២០២២ ក្រោយរយៈពេល ៧៤ ឆ្នាំ ក្នុងការជួបគ្នាទល់នឹងក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផលបច្ចេកទេស ២-0។

ការបញ្ចូនបាល់ទៅមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចពីកីឡាករ Paul Pogba ក្នុងរដូវកាល Premier League ២០២០-២១ មានតែបីដងប៉ុណ្ណោះ ខណៈពេលដែលការបញ្ចូនបាល់ទៅមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរបស់ Paul Pogba នៅថ្ងៃបើករដូវកាលលេងទល់នឹង Leeds មានរហូតទៅដល់៤ដង។

បន្ថែមពីនេះ កីឡាករ Bruno Fernandes រកបាន Hat-Trick លើកដំបូងនៅ Premier League សម្រាប់ក្រុម Manchester United ប្រកួតទល់នឹង Leeds ក្នុងលទ្ធផលបច្ចេកទេស ៥-១ ហើយជាកីឡាករនៅ Premier League ដែលរកធ្វើបាន Hat-Trick នៅថ្ងៃបើកឆាករដូវកាលថ្មីនេះផងដែរ។

កីឡាករ Jack Grealish បង្ហាញខ្លួនក្នុងការប្រកួតក្រៅទឹកដី Premier League ជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Manchester City ហើយ កីឡាករ Jadon Sancho បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនសម្រាប់ក្រុម Manchester United ខណៈពេលដែលកីឡាករ Trevoh Chalobah បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Premier League របស់គាត់សម្រាប់ក្រុមតោខៀវ Chelsea ។

Mohamed Salah ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលរកបានគ្រាប់បាល់នៅថ្ងៃបើកឆាករដូវកាល បាន៥រដូវកាលជាប់ៗគ្នា ហើយ Jamie Vardy បានស្រែកយ៉ាងខ្លាំងប្រៀបបានដូចជាចចក ទៅកាន់អ្នកគាំទ្ររបស់ Wolves ដើម្បីអបអរបន្ទាប់ពីរកបានគ្រាប់បាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង