×

Donny Van De Beek ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ Arsenal ដើម្បីមានឱកាសលេងជាប់លាប់

ខ្សែបម្រើ Donny van de Beek របស់ Manchester United ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅ Arsenal ក្នុងខែមករា បន្ទាប់ពីលោក Ole Gunnar Solskjaer មិនផ្ដល់ឱកាសឱ្យលេងនៅ Old Trafford ។

Van de Beek មិនអាចបង្ហាញខ្លួនជាប់លាប់នៅលើទីលានឡើយ ចាប់តាំងពីបានផ្ទេរពីក្លិប Ajax ក្នុងតម្លៃ ៣៥លានផោនកាលពីខែកញ្ញា ឆ្នាំ២០២០។ កីឡាករសញ្ជាតិហុល្លង់នេះ មិនទាន់បានចាប់ផ្តើមការប្រកួត Premier League នៅរដូវកាលនេះទេ ហើយបានបង្ហាញខ្លួនត្រឹមតែ ៥ដងប៉ុណ្ណោះនៅគ្រប់កម្មវិធីការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។

Van de Beek ស៊ុតបញ្ចូលទីបាន ៤១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទីបាន ៣៤ដងក្នុងការបង្ហាញខ្លួន ១៧៥លើកសម្រាប់ Ajax ។

វីរបុរសរបស់ក្រុមបិសាចក្រហម លោក Rio Ferdinand បាននិយាយជាសាធារណៈអំពីបញ្ហានេះ និងលើកទឹកចិត្តឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ចាកចេញពី Manchester United ដើម្បីស្វែងរកក្រុមដែលអាចធានាការលេងជាប់លាប់។

សេចក្ដីរាយការណ៍មួយបានអះអាងថា van de Beek នឹង “ចង់បញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ទីក្រុងឡុងដ៍”។ ក្រុមកាំភ្លើងធំ Arsenal នឹងធានាការលេងជាប់លាប់សម្រាប់អតីតកីឡាករ Ajax តាមរយៈការខ្ចីជើង ជាមួយនឹងកិច្ចព្រមព្រៀងជម្រើសទិញផ្ដាច់ក្នុងខែមករា ឆ្នាំ២០២៣។

អតីតខ្សែប្រយុទ្ធក្រុម Arsenal លោក Kevin Campbell បានយល់ព្រមចំពោះការនាំយក van de Beek មកកាន់កីឡដ្ឋាន Emirate ដោយសរសើរពីភាពប៉ិនប្រសប់របស់គេក្នុងការលេងតួនាទីជាច្រើននៅតំបន់បម្រើ។

គាត់បានប្រាប់ថា៖ “ខ្ញុំគ្រាន់តែចង់បានអ្វីដែលល្អបំផុតសម្រាប់ Arsenal ហើយខ្ញុំជឿថា Donny van de Beek អាចលេងបាន ប្រសិនបើផ្តល់ឱកាស។”

“ប្អូនម្នាក់នេះអាចលេងបាន គាត់ចង់ចេញ ខ្ញុំគិតថាគេមានសមត្ថភាពដ៏អស្ចារ្យ។”

“គាត់អាចលេងបានគ្រប់ទីកន្លែងជុំវិញខ្សែបម្រើការពារ ហើយគាត់អាចលេងតំបន់ប្រយុទ្ធបាន។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង