ខ្សែបម្រើ Christian Eriksen របស់ក្លិប Inter Milan បានចាប់ផ្ដើមហ្វឹកហាត់ជាមួយក្លិប Odense Boldklub នៅដាណឺម៉ាក ដែលជាក្លិបគេធ្លាប់លេងឱ្យកាលពីក្មេង ក្រោយបន្ដភាពល្អប្រសើរនៃសុខភាព បន្ទាប់ពីគាំងបេះដូងអំឡុងប្រកួត EURO 2020។
កីឡាករវ័យ២៩ឆ្នាំ បានដួលនៅលើទីលាននៅពេលប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ក្នុងខែមិថុនាកន្លងទៅ។
យោងតាមការពិនិត្យផ្នែកសុខាភិបាល បានបញ្ជាក់ថា Eriksen មិនអាចលេងក្នុងការប្រកួតនៅ Serie A បាននោះទេ។
ទោះយ៉ាងណាក្ដី ក្លិបដាណឺម៉ាក Odense Boldklub និយាយថា Eriksen បានប្រើប្រាស់សម្ភារបរិក្ខារបស់ពួកគេ ដោយបានហ្វឹកហាត់ដោយខ្លួនឯង ហើយក្លិបរីករាយ នឹងផ្ដល់ជូនដល់អតីតកីឡាកររបស់ពួកគេ។
សូមរំឭកថា Eriksen ធ្លាប់លេងឱ្យ Odense Boldklub ចន្លោះពីឆ្នាំ២០០៥ ដល់២០០៨ មុនពេលផ្ទេរទៅចូលរួមក្លិបហូឡង់ Ajax ។
ក្រោយចាយពេល៧ឆ្នាំនៅ Tottenham គេបានផ្លាស់ទៅចូលរួម Inter Milan ក្នុងឆ្នាំ២០២០។
ក្លិបជើងឯកលីគកំពូលអ៊ីតាលី បានប្រកាសថាពួកគេនឹងត្រៀមឱ្យ Eriksen ចាកចេញ បន្ទាប់ពីអាជ្ញាធរសុខាភិបាលប្រទេស បានហាមប្រាមគេមិនឱ្យលេងនៅ Serie A ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕