×

Premier League Preview៖ ការប្រកួតរវាងក្រុម Leicester City Vs Chelsea

 

ការប្រកួត Premier League ដ៏ធំបំផុតមួយនៅចុងសប្តាហ៍នេះ Leicester City នឹងស្វាគមន៍ភ្ញៀវ Chelsea ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV ។

ក្រុមទាំងពីរ មានមហិច្ឆតាធំនៅរដូវកាលនេះ ដោយ Chelsea ទំនងជាអាចប្រជែងដណ្តើមពានបាន។

លោក Brendan Rodgers នឹងមានការខកចិត្តដែល Leicester City មិនអាចស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៦ ខណៈដែលពួកគេឈរនៅលេខ១២ ក្នុងតារាង Premier League ក្រោយដំណើរការបាន ១១សប្ដាហ៍។

ក្រុមទាំងពីរពិតជាត្រូវការ ៣ពិន្ទុនៅចុងសប្តាហ៍នេះ ហើយយើងសង្ឃឹមថាការប្រកួតនេះនឹងក្លាយជាទស្សនីយភាពដ៏រីករាយ។

សម្រាប់ Chelsea, Marcos Alonso បានត្រឡប់មកហ្វឹកហាត់វិញក្នុងសប្តាហ៍នេះ ប៉ុន្តែ Ben Chilwell បច្ចុប្បន្នគឺជាកីឡាករជម្រើសទី១ សម្រាប់ក្រុមតោខៀវ។ ជាមួយនឹង Mateo Kovacic អវត្តមានជាមួយនឹងរបួសសរសៃពួរ Jorginho នឹងចាប់ផ្តើមបើទោះបីជាកីឡាករអ៊ីតាលីលេងអំឡុងពេលសម្រាកអន្តរជាតិក៏ដោយ។

Mason Mount ត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារមានបញ្ហាពីការវះកាត់ធ្មេញ ប៉ុន្តែក្លិបបានបញ្ជាក់ពីការវិលត្រឡប់របស់គាត់ទៅហ្វឹកហាត់។

ដោយឡែក Youri Tielemans របស់ Leicester រង របួស កំភួនជើង ប៉ុន្តែ គួរ តែ ជាសះស្បើយសម្រាប់ការ ជួប Chelsea។ Ryan Bertrand ត្រូវ អវត្តមាន ដោយ របួស ជង្គង់។ Marc Albrighton អវត្តមានពីរបីសប្តាហ៍បន្ទាប់ពីការជួបជាមួយ Spartak Moscow ។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Leicester ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-១-២៖ Schmeichel; Castagne, Evans, Soyuncu; Pereira, Ndidi, Soumare, Amartey; Barnes; Maddison, Vardy

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-១-២៖ Mendy; Christensen, Rudiger, Chalobah; James, Chilwell, Kante, Jorginho; Havertz; Hudson-Odoi, Lukaku

ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Leicester ១- ៣ Chelsea។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Leicester ប៉ះ Chelsea ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៧យប់ នៅ MyTV
-Watford ប៉ះ Man Utd ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩:៣០ យប់ នៅ MyTV
-Liverpool ប៉ះ Arsenal ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១២ អធ្រាត្រ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង