×

Premier League Preview៖ ការប្រកួតរវាង Liverpool Vs Arsenal

 

ក្រុមឈរនៅចំណាត់ថ្នាក់លេខ៤ Liverpool នឹងត្រូវស្វាគមន៍ក្រុមលេខ៥ Arsenal ក្នុង ក្របខណ្ឌ Premier League ចុង សប្តាហ៍ នេះ នៅ កីឡដ្ឋាន Anfield ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN ។

ក្រុមកាំភ្លើងធំ Arsenal កំពុងរីករាយជាមួយនឹងការប្រកួតមិនដែលចាញ់ ១០ប្រកួតនៅក្នុងការប្រកួតកម្មវិធីទាំងអស់ ដោយធ្វើឱ្យក្តីសង្ឃឹមក្នុងការបញ្ចប់នៅតំបន់កំពូលទាំង៤ បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យសោកសៅក្នុងដើមរដូវកាលនេះ ដែលរួមបញ្ចូលទាំងការបរាជ័យ៣លើកជាប់ៗគ្នា។

ទន្ទឹមនឹងនោះ Liverpool បានចាញ់តែម្តងគត់ក្នុងរដូវកាលនេះ នៅក្រៅដីជាមួយ West Ham បើទោះបីជាពួកគេ មិនឈ្នះក្នុងការប្រកួតលីគ ២លើកមុនរបស់ពួកគេ ខណៈលោក Jurgen Klopp មានបញ្ហានៅតំបន់ការពារក៏ដោយ។

ការសម្រាកអន្តរជាតិ បានបង្កើតការព្រួយបារម្ភបន្ថែមទៀតសម្រាប់ Klopp ដោយ Jordan Henderson បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសមុនកំណត់។ ទន្ទឹមនឹងនោះ Sadio Mane បានរងរបួសឆ្អឹងជំនីជាមួយសេណេហ្គាល់ បើទោះបីជាបញ្ហានេះហាក់ដូចជាមិនធ្ងន់ធ្ងរក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ Andy Robertson ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានបន្ទាប់ពីគាត់ត្រូវបានគេបង្ខំឱ្យចេញពីការប្រកួតទល់នឹងប្រទេសដាណឺម៉ាក ពេលលេងឱ្យស្កុតឡែននៅពាក់កណ្តាលសប្តាហ៍ជាមួយនឹងបញ្ហាសរសៃពួរ ខណៈពេលដែល Harvey Elliott និង Roberto Firmino នឹងមិនមានវត្តមានទេ។

សម្រាប់ក្រុម Arsenal វិញ Thomas Partey បានអវត្តមានពីកាតព្វកិច្ចអន្តរជាតិជាមួយហ្គាណា ខណៈដែលគាត់កំពុងជាសះស្បើយពីរបួសដែលរារាំងគេមិនឱ្យបង្ហាញខ្លួនក្នុងការប្រកួតដែល Arsenal យកឈ្នះ Watford កាលពីពីរសប្តាហ៍មុន។

Pierre-Emerick Aubameyang ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ ពីក្រុមជម្រើសជាតិហ្គាបុង ដោយការផ្លាស់ប្តូរនេះហាក់ដូចជាមានការប្រុងប្រយ័ត្ន។

Kieran Tierney បានចាប់ផ្តើមពីរដង សម្រាប់ស្កុតឡែនក្នុងសប្តាហ៍ចុងក្រោយ បន្ទាប់ពីគាត់បានបាត់ខ្លួនជាមួយនឹងរបួសកជើង មុនពេលសម្រាកអន្តរជាតិ។

Liverpool មិន ស្គាល់ ចាញ់ សោះ ក្នុង ការ ជួប គ្នា ៨ លើក ចុង ក្រោយ របស់ ពួក គេ ជាមួយ Arsenal នៅ កីឡដ្ឋាន Anfield ក្នុង ការ ប្រកួត លីគ ដែល រួម ទាំងការ ទទួល ជ័យ ជម្នះ ៥-១ និង ៤-០ ក្នុង ខែ សីហា ឆ្នាំ២០១៧។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖ Alisson (GK); Trent Alexander-Arnold (RB), Virgil van Dijk (CB), Joel Matip (CB), Kostas Tsimikas (LB); Fabinho (DM), Thiago Alcantara (CM), Alex Oxlade-Chamberlain (CM); Mohamed Salah (RW), Diogo Jota (ST), Sadio Mane (LW)

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖Aaron Ramsdale (GK); Takehiro Tomiyasu (RB), Ben White (CB), Gabriel (CB), Kieran Tierney (LB); Bukayo Saka (RM), Thomas Partey (CM), Albert Sambi-Lokonga (CM), Emile Smith Rowe (LM); Alexandre Lacazette (ST), Pierre-Emerick Aubameyang (ST)

ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមរវាងក្រុមទាំងពីរគឺ ច្រើនជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool 3-2 Arsenal ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Leicester ប៉ះ Chelsea ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៧យប់ នៅ MyTV
-Watford ប៉ះ Man Utd ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩:៣០ យប់ នៅ MyTV
-Liverpool ប៉ះ Arsenal ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១២ អធ្រាត្រ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង