×

CBS Fanzone៖ អ្នកគាំទ្រ Liverpool និងអ្នកគាំទ្រ Arsenal សុទ្ធតែព្យាករថា ក្រុមរបស់ពួកគាត់អាចរក្សា Clean Sheet

 

ជំនួបធំប្រចាំសប្ដាហ៍ទី១២ ដ៏ជក់ចិត្ត Liverpool នឹងស្វាគមន៍ Arsenal នៅកីឡដ្ឋាន Anfield ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២ អធ្រាត្រ ឈានចូលថ្ងៃទី២១តទៅ។

មុនឈានដល់ការប្រកួត កម្មវិធី CBS Fanzone តែងតែអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងពីរ ដើម្បីមកជជែកពីរឿងរ៉ាវផ្សេងៗ ដែលសប្ដាហ៍នេះ ពួកយើងបានជួបជាមួយលោក ចាន់ ពិសិដ្ឋ អ្នកគាំទ្ររបស់ក្រុម Liverpool និងលោក រិន្ទ ភូរ៉ាន់ អ្នកគាំទ្ររបស់ Arsenal ហើយពួកគាត់ បានផ្ដល់ការព្យាករលទ្ធផលសម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ នៅសប្ដាហ៍នេះ។

លោក ចាន់ ពិសិដ្ឋ អ្នកគាំទ្ររបស់ក្រុមហង្សក្រហម បានព្យាករថា ទោះបីជា Liverpool បានបញ្ហាកីឡាកររបួសច្រើន ប៉ុន្តែក្រុមរបស់លោក នឹងអាចយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ២ ទល់នឹងសូន្យ។

ចំណែក លោក រិន្ទ ភូរ៉ាន់ តំណាងឱ្យក្រុមភ្ញៀវ Arsenal បានបង្ហាញជំនឿលើទម្រង់ដ៏អស្ចារ្យរបស់លោក Arteta ក្នុងពេលបច្ចុប្បន្ន ហើយសម្រាប់ការប្រកួតទល់នឹងក្រុមហង្សក្រហម លោកព្យាករថា ពួកគេអាចរក្សា Clean Sheet ជាមួយនឹងលទ្ធផល ឈ្នះម្ចាស់ផ្ទះ ១ ទល់នឹងសូន្យ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង