×

លោក Mauricio Pochettino មានភាគរយខ្ពស់ជាងគេក្នុងការមកដឹកនាំ Man Utd

សារពត៌មាន Daily Mail បានអះអាងថា គ្រូបង្វឹក PSG បច្ចុប្បន្នលោក Mauricio Pochettino មានភាគរយខ្ពស់ជាងគេក្នុងការមកដឹកនាំ Man UTD។

លោក Ole Gunnar Solskjaer បានចាកចេញពីតំណែងជាអ្នកចាត់ការទូទៅក្លិបបិសាចក្រហម ក្រោយដឹកនាំមិនទទួលជោគជ័យ ហើយលោក Michael Carrick ត្រូវដឹកនាំក្លិបជាបណ្តោះអាសន្ន រហូតទាល់តែក្លិបស្វែងរកអ្នកថ្មីមកជំនួសបាន។
ក្រោយការចាកចេញរបស់លោក Ole បណ្តាគ្រូបង្វឹកកំពូលៗ ត្រូវបានសារព័ត៌មានជាច្រើនធ្វើការចុះផ្សាយ ដែលជាបេក្ខភាពនឹងត្រូវចូលមកជំនួសតំណែងមួយនេះ។ ប៉ុន្តែក្នុងនោះ លោក Mauricio Pochettino ត្រូវបានគេមើលឃើញថា មានភាគរយខ្ពស់ជាងគេ ដោយទទួលការចាប់អារម្មណ៍ខ្លាំងពី Man UTD។

ប្រភពដដែលបានឱ្យដឹងថា លោក Pochettino នឹងត្រៀមខ្លួនដើរចេញពីតំណែងគ្រូបង្វឹក PSG ហើយវិលត្រឡប់មកក្របខណ្ឌ Premier League សាជាថ្មី ដើម្បីមកដឹកនាំ Man UTD ។ អតីតគ្រូបង្វឹក Spurs កំពុងមិនសប្បាយចិត្តខ្លាំងនៅបារាំង ដោយសារលោកត្រូវរស់នៅសណ្ឋាគារតែម្នាក់ឯង ខណៈគ្រួសារបន្តរស់នៅក្នុងទីក្រុងឡុងដ៍ដដែល។ មួយវិញទៀត លោកក៏មានបញ្ហាជុំវិញការគ្រប់គ្រងលើកីឡាករកំពូលៗដូចជា Lionel Messi, Neymar និង Kylian Mbappe នៅ PSG ផងដែរ។

លោក Pochettino ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Man UTD ពោលនៅមុនពេលដែលក្លិបនេះ សម្រេចតែងតាំងលោក Ole មកជំនួសតំណែងលោក Jose Mourinho ដែលត្រូវបណ្តេញចេញកាលពីខែធ្នូ ឆ្នាំ ២០១៨។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង