×

Mauricio Pochettino ជាគ្រូបង្វឹកដែលចូលចិត្តទម្រង់ 4-3-2-1

 

Mauricio Pochettino បានមកដល់ទីក្រុងប៉ារីស កាលពីខែមករា ឆ្នាំ២០២១ ដើម្បីក្លាយជាអ្នកចាត់ការក្លិបដ៏ធំបំផុតរបស់ទីក្រុងនៅប្រទេសបារាំងនេះ ពោលគឺ Paris Saint-Germain ។

នៅពេលមកដល់របស់ Pochettino ក្លិប PSG បានឈរនៅលេខរៀងទី៣ ក្នុងតារាង ហើយស្ថិតក្នុងវិធីទៅរកការបាត់បង់ឱកាសដើម្បីលើកពានរង្វាន់ Ligue 1 ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។ ភារកិច្ចរបស់ Pochettino គឺដើម្បីបញ្ឈប់រឿងនេះកុំឱ្យកើតឡើង ប៉ុន្តែគាត់ មិនអាចធ្វើបានទេ ហើយក្រុមរបស់គាត់ចាញ់តែមួយពិន្ទុប៉ុណ្ណោះ ពីក្រុមជើងឯក Lille ។

ក្រុមរបស់គាត់ ក៏បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ដែលនៅទីបំផុតបានចាញ់ក្រុម Manchester City ។

ថ្វីត្បិតតែវាគឺជាការដឹកនាំពីរបីខែដំបូងរបស់គាត់មែន ប៉ុន្តែលោក Pochettino កំពុងរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ PSG ។គាត់បានអនុវត្តការកែសម្រួលយុទ្ធសាស្ត្រស្ទើរតែភ្លាមៗ ដោយធ្វើឱ្យក្រុមមានភាពស្រស់ស្រាយជាមួយនឹងគំនិត និងរចនាសម្ព័ន្ធថ្មីៗ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀតនោះគឺ ការផ្លាស់ក្រុមចេញពីទម្រង់លេងការពារកណ្ដាល៣ របស់អតីតអ្នកចាត់ការលោក Thomas Tuchel ដែលបច្ចុប្បន្នដឹកនាំក្រុមតោខៀវ Chelsea និងការអនុវត្តទម្រង់របស់លោកចូលចិត្តគឺ 4-3-2-1 និង 4-3-3 នេះបើយោងតាមការតាមដានរបស់គេហទំព័រ Manchester Everning News ។ វាស្រដៀងនឹងទម្រង់របស់ Man Utd ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ដែលលោកតែងតែដាក់ទម្រង់ 4-2-3-1។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង