×

លោក Mauricio Pochettino បើកចំហរការចាកចេញពី Paris St-Germain បើទទួលសំណើពី Man UTD

លោក Mauricio Pochettino បើកផ្លូវសម្រាប់តំណែងអ្នកចាត់ការទូទៅថ្មីក្រុម Man United ប្រសិនបើក្លិបអង់គ្លេសនេះត្រូវការ បើទោះសព្វថ្ងៃខ្លួនកំពុងដឹកនាំក្លិប Paris St-Germain ក្តី។

Man United កំពុងស្វែងរកអ្នកចាត់ការថ្មីជំនួសលោក Ole Gunnar Solskjaer ដែលត្រូវបញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមមិនបានលទ្ធផលល្អ។ លោក Pochettino ស្ថិតក្នុងចំណោមបេក្ខភាពម្នាក់ដែរ ដើម្បជំនួសអ្នកចាត់ការសញ្ជាតិន័រវែសនៅ Old Trafford ដែលមានដូចជា Zinedine Zidane, Brendan Rodgers គ្រូបង្វឹក Leicester លោក Erik Ten Hag គ្រូបង្វឹក Ajax និង Laurent Blanc ជាដើមសុទ្ធតែជាជម្រើសដើម្បីក្លាយជាអ្នកចាត់ការទូទៅ Man Utd។

យ៉ាងណា ក្នុងចំណោមពួកគេនៅមិនទាន់មានបេក្ខភាពរូបណាច្បាស់សម្រាប់ Man Utd នៅឡើយនោះទេ ប៉ុន្តែលទ្ធភាពអាចជាលោក Pochettino ដែលមានភាគរយច្រើនជាងគេ ។

បើតាមការផ្សាយរបស់សារព័ត៌មាន BBC អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ដែលកំពុងដឹកនាំ PSG ក៏បានបង្ហាញបំណងចង់ត្រឡប់ទៅ Premier League វិញដែរ ដោយអតីតអ្នកចាត់ការ Tottenham Hotspur រូបនេះបើកផ្លូវសម្រាប់តំណែងគ្រូ Man Utd។ លោក Pochettino មិនសូវសប្បាយចិត្តក្នុងការកាន់តំណែងនៅ PSG ឡើយ បើទោះបានដឹកនាំក្រុមនេះនាំមុខដាច់ក្នុងតារាងពិន្ទុ Ligue 1 បារាំងរដូវកាលនេះ។ គ្រូវ័យ៤៩ឆ្នាំរូបនេះ មិនពេញចិត្តវិធីសាស្ត្រគ្រប់គ្រងក្លិបយក្សបារាំងដែលមានលោក Leonardo ជាប្រធានឡើយ។

លោក Pochettino រីកមុខមាត់ខ្លាំងអំឡុងពេលដឹកនាំក្រុមរហស្សនាមមាន់ខ្នាយមាសរយៈពេល៥រដូវកាល។ មុនពេលត្រូវបញ្ចប់តំណែងមួយរដូវកាល Pochettino បានជួយ Spurs ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League បើទោះទទួលបានត្រឹមរងជើងឯកក្តី។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង