×

Cristiano Ronaldo និងគ្រួសាររបស់គាត់ការពារដោយអតីតកងពិសេសកូនភ្លោះធ្លាប់ធ្វើការនៅអាហ្វហ្គានីស្ថាន

Cristiano Ronaldo និងគ្រួសាររបស់គេ កំពុងត្រូវបានការពារដោយបងប្អូនភ្លោះ ដែលបម្រើការនៅក្នុងអង្គភាពកងកម្លាំងពិសេសវរជនក្នុងប្រទេសអាហ្វហ្គានីស្ថាន។

កីឡាករបាល់ទាត់វ័យ ៣៦ឆ្នាំដែលបានចុះហត្ថលេខាជាមួយ Man United ជាលើកទីពីរ ក្នុងខែសីហា ត្រូវបានគេមើលឃើញថា ត្រូវបានការពារដោយបងប្អូនភ្លោះនេះ ក្នុងខែកញ្ញា ខណៈកីឡាករនេះ រៀបចំធ្វើដំណើរតាមយន្តហោះទៅប្រទេសស្វីស ជាមួយនឹងក្រុមសម្រាប់ការប្រកួតក្របខណ្ឌ Champions League ។

កូនភ្លោះម្នាក់ ក្នុងចំណោមកូនភ្លោះទាំងពីរនាក់ ក៏ត្រូវបានគេប្រទះឃើញកាលពីដើមខែនេះ នៅក្នុងពិធីខួបកំណើតកូនស្រីរបស់ពួកគេឈ្មោះ Alana Martina អាយុ ៤ឆ្នាំដែលរៀបចំដោយមិត្តស្រីដែលមានផ្ទៃពោះ Georgia Rodriguez ក្នុងទីក្រុង Madrid ។

អង្គរក្សទាំងពីរនាក់ មានឈ្មោះ Sergio និង Jorge Ramalheiro ជាអតីតទាហានដែលបានប្រយុទ្ធនៅប្រទេសអាហ្វហ្គានីស្ថាន មុនពេលបន្តទៅចូលរួមជាមួយអង្គភាពការពារដ៏ជិតស្និទ្ធរបស់ប៉ូលីសព័រទុយហ្គាល់ ការពារចៅក្រម និងអ្នកនយោបាយ។

ទស្សនាវដ្តីមួយបាននិយាយថា កូនភ្លោះនេះ ត្រូវបានជួលដោយ Cristiano បន្ទាប់ពីពួកគេបានស្នើសុំឱ្យឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល ពីប៉ូលីសព័រទុយហ្គាល់។ បងប្រុងរបស់កូនភ្លោះ មានឈ្មោះ Alexandre នៅបន្តធ្វើការជាមន្ត្រីប៉ូលីស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា Sergio និង Jorge ស្លៀកពាក់ឆើតឆាយ ហើយមើលទៅធម្មតាណាស់។ ពួកគេមានសមត្ថភាពបន្លំខ្លួនក្នុងហ្វូងមនុស្ស ប៉ុន្តែពួកគេមានភាពរហ័សក្នុងការគិត និងធ្វើសកម្មភាពទាន់ពេលវេលា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង