Manchester United បានត្រៀមតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្ដោះអាសន្នជាមួយនឹងកិច្ចសន្យារយៈពេល៦ខែ ក្រោយបញ្ចប់តំណែងលោក Ole Gunnar Solskjaer កាលពីចុងសប្ដាហ៍មុន ដោយសារលទ្ធផលមិនសមប្រកបក្នុងរដូវកាលនេះ។
បុរសវ័យ៦៣ឆ្នាំជនជាតិអាល្លឺម៉ង់រូបនេះ បានត្រៀមចូលខ្លួនមកដឹកនាំក្លិបបិសាចក្រហម ប៉ុន្ដែមិនទាន់អាចមកកាន់តំណែងនៅចុងសប្ដាហ៍នេះ ក្នុងការប្រកួតទល់នឹង Chelsea បាននោះទេ ខណៈលោកត្រូវរង់ចាំ ការផ្ដល់សិទ្ធិពេញលេញសម្រាប់តំណែងរបស់លោក។
ក្លិប Man Utd បានព្រមព្រៀងលក្ខខណ្ឌជាមួយលោក Rangnick ប៉ុន្ដែមិនទាន់ព្រមព្រៀងជាមួយ Lokomotiv Moscow ដែលជាក្លិបលោកកាន់តំណែងជាប្រធានផ្នែកកីឡា និងអភិវឌ្ឍឡើយ។
សូមបញ្ជាក់ដែរថា លោក Rangnick ដែលត្រូវបានគេដាក់រហ្សនាមថា បិតាបាល់ទាត់អាល្លឺម៉ង់ ធ្លាប់មានប្រវត្តិជោគជ័យក្នុងការដឹកនាំក្រុមនៅអាល្លឺម៉ង់ ដោយធ្លាប់ជួយ Schalke 04 ឈ្នះ German Cup ក្នុងឆ្នាំ ២០១១ និងនាំ RB Leipzig ទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះ ក្នុងឆ្នាំ២០១៩។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕