×

Premier League Preview៖ ការប្រកួតរវាង Arsenal Vs Newcastle

ក្រុម Arsenal ស្វាគមន៍ក្រុម Newcastle ទៅកាន់កីឡដ្ឋាន Emirates ក្នុងក្របខណ្ឌ Premier League ដោយក្រុមរបស់លោក Mikel Arteta ទើបតែត្រឡប់មកពីបរាជ័យកាលពីចុងសប្តាហ៍មុនក្រោមថ្វីជើងក្រុម Liverpool ។

ក្រុមកាំភ្លើងធំ Arsenal មិនស្គាល់ពាក្យថាចាញ់ចំនួន ៨ប្រកួត មុនជួបក្រុមហងក្រហម ធ្វើឱ្យពួកគេស្ថិតក្នុង ៣ពិន្ទុតាមពីក្រោយក្រុមកំពូលទាំង៤។ ក្រុមសារិកាព្រៃ Newcastle ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Eddie Howe ដែលរកឃើញកូវីដ១៩ និងអវត្តមានកាលពីសប្ដាហ៍មុន បានស្មើ ៣-៣ ជាមួយ Brentford ។

សម្រាប់ Arsenal កីឡាករ Granit Xhaka ដែលត្រូវបានគេរំពឹងថានឹងត្រលប់មកវិញក្នុងអំឡុងពេលបុណ្យណូអែលឯណោះ។ ចំណែក Sead Kolasinac ថ្មីៗនេះ បានរងរបួសកជើងក្នុងកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិបូស្នៀ និងហឺហ្សេហ្គោវីណា ជាមួយនឹងកាលបរិច្ឆេទត្រឡប់មកវិញរបស់គាត់ត្រូវបានរំពឹងទុកនៅខែក្រោយ។

ងាកទៅក្រុម Newcastle វិញ កីឡាករ Fabian Schar ត្រូវបានបង្ខំឱ្យប្ដូរចេញក្នុងការប្រកួតជាមួយក្រុម Brentford កាលពីសប្តាហ៍មុន ជាមួយនឹងបញ្ហាសរសៃពួរ។ កីឡាករ Paul Dummett កំពុងស្ថិតក្នុងការត្រលប់មកវិញពីរបួសកំភួនជើង ទោះបីជាគាត់នឹងមិនមានវត្តមាននៅចុងសប្តាហ៍នេះក៏ដោយ។

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖ Ramsdale; Tomiyasu, White, Gabriel, Tierney; Saka, Partey, Maitland-Niles, Smith Rowe; Lacazette, Aubameyang

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Newcastleដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖ Darlow; Schar, Lascelles, Clark; Fraser, Willock, Shelvey, Ritchie; Joelinton, Wilson, Saint-Maximin

ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមរវាងក្រុមទាំងពីរគឺ តិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Arsenal ២-០ Newcastle ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Arsenal Vs Newcastle ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៧ យប់ នៅ MyTV
-Liverpool Vs Southampton ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩:៣០ នៅ MyTV
-Chelsea Vs Manchester United ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១១ យប់ នៅ CTN ។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង