×

Premier League Preview៖ ការប្រកួតរវាង Liverpool Vs Southampton

បន្ទាប់ពីយកឈ្នះក្រុម Porto ក្នុងការប្រកួត Champions League ក្រុម Liverpool ត្រឡប់ទៅកីឡដ្ឋាន Anfield វិញសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទល់នឹង Southampton ។

ការប្រកួតចុងក្រោយរបស់ហង្សក្រហម បានយកឈ្នះ Arsenal ក្នុងលទ្ធផល ៤-០ ខណៈ Southampton បានចាញ់ Norwich City ក្នុងលទ្ធផល ២-១។

ក្រុមរបស់លោក Klopp កាន់កាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាង មួយពិន្ទុតាមពីក្រោយក្រុមលេខ២ Manchester City ។ ឥឡូវនេះ Liverpool បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរគ្រាប់ក្នុងការប្រកួត ១៦ លើកចុងក្រោយរបស់ពួកគេ នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ហើយមិនទាន់រងបរាជ័យទាំងលីគ ទាំងការប្រកួតអន្តរជាតិ នៅរដូវកាលនេះទេ។

Southampton អាចនឹងយកបានមួយពិន្ទុពីការប្រកួតរបស់ពួកគេនៅកីឡដ្ឋាន Etihad ជាមួយ Manchester City ក្នុងរដូវកាលនេះ ប៉ុន្តែជាមួយនឹងបរាជ័យ ១៣លើកពីការប្រកួតក្រៅដី ១៧លើកក្នុងលីគកំពូល ក្នុងឆ្នាំនេះ ក្រុម Southampton មានកំណត់ត្រាក្រៅដីដ៏អាក្រក់បំផុតនៅ Premier League ក្នុងឆ្នាំ២០២១។

សម្រាប់ Liverpool កីឡាករ Diogo Jota បានរបួសពីការឈ្នះលើ Arsenal ។ Naby Keita អាចនឹងត្រៀមខ្លួនសម្រាប់ការវិលត្រលប់របស់គាត់នៅជំនួបជាមួយក្រុម Southampton ប៉ុន្តែ Roberto Firmino, Curtis Jones, Harvey Elliott និង Joe Gomez នឹងត្រូវអវត្តមានម្តងទៀត។

សម្រាប់ Southampton, Nathan Redmond បានខកខានក្នុងការបរាជ័យក្រោមថ្វីជើងក្រុម Norwich ដោយសារតែកំណើតនៃកូនរបស់គាត់ ប៉ុន្តែអាចនឹងត្រលប់មកវិញ ខណៈ Stuart Armstrong និង Moussa Djenepo នៅតែមានមន្ទិលដោយសាររបួស និងបញ្ហាផ្ទាល់ខ្លួនរៀងៗខ្លួន។ Jack Stephens នឹងចំណាយពេលជាច្រើនសប្តាហ៍ទៀតនៅក្រៅទីលាន ពីរបួសជង្គង់។

នេះជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Henderson, Fabinho, Thiago; Salah, Jota, Mane

នេះជាជម្រើស១១នាក់ដំបូងរបស់ Southampton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
McCarthy; Livramento, Salisu, Bednarek, Walker-Peters; Redmond, Ward-Prowse, Romeu, Elyounoussi; Adams, Armstrong

ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមរវាងក្រុមទាំងពីរគឺ ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៣-០ Southampton ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Arsenal Vs Newcastle ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៧ យប់ នៅ MyTV
-Liverpool Vs Southampton ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩:៣០ នៅ MyTV
-Chelsea Vs Manchester United ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១១ យប់ នៅ CTN ។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង