×

Premier League Preview៖ ការប្រកួតរវាង Chelsea Vs Man Utd

Chelsea ទល់នឹង Manchester United គឺជាការប្រកួតដ៏ធំនៅ Premier League នៅថ្ងៃអាទិត្យនេះ ខណៈក្រុមតោខៀវ និងបិសាចក្រហម ប៉ះគ្នានៅកីឡដ្ឋាន Stamford Bridge នាទីក្រុងឡុងដ៍។

លោក Thomas Tuchel បានជួយឱ្យ Chelsea ឈរនៅលើតារាង Premier League និងឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ខណៈក្រុមតោខៀវ កំពុងដោះស្រាយបញ្ហារបួសមួយចំនួន។

Manchester United គឺជាសត្វដែលមានរបួសនៅពេលនេះ។ បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer កាលពីចុងសប្តាហ៍មុន អតីតជំនួយការគ្រូបង្វឹករបស់លោក Ole លោក Michael Carrick បានចូលកាន់តំណែងនៅពាក់កណ្តាលសប្តាហ៍ ជាអ្នកមើលការខុសត្រូវបណ្ដោះអាសន្ន ហើយបានដឹកនាំឱ្យពួកគេទទួលជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Villarreal ដែលបានធានាកៅអីរបស់ពួកគេក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

លោក Ralf Rangnick នឹងត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្រុមបិសាចក្រហម ក្នុងពេលឆាប់ៗនេះ ដើម្បីដឹកនាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែ United ឈរនៅលេខរៀងទី៨ ក្នុងតារាង និង ១២ពិន្ទុក្រោមក្រុមម្ចាស់ផ្ទះ Chelsea ។

ចំពោះ Chelsea កីឡាករ Ben Chilwell បានរងរបួសជង្គង់កាលប៉ះជាមួយ Juventus ហើយទំនងជាត្រូវខកខានការប្រកួតជាច្រើន។ N’Golo Kante មាន របួស ជង្គង់ តែមិនទាន់ច្បាស់ពីវត្តមានគេនោះទេ។ Romelu Lukaku ស្ថិតនៅកៅអីបម្រុង ទល់នឹង Juventus ប៉ុន្តែ Kai Havertz កំពុងជួបបញ្ហារបួសសរសៃពួរ ហើយ Mateo Kovacic នៅតែអវត្តមាន ដោយសាររបួសភ្លៅ។

ចំណែកក្រុម Man Utd កីឡាករ Mason Greenwood បានអវត្តមានបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈដែល Raphael Varane និង Paul Pogba នៅតែអវត្តមានដោយសាររបួសភ្លៅ។ Harry Maguire ត្រូវបានព្យួរបន្ទាប់ពីទទួលបានកាតក្រហម ពេលប៉ះ Watford កាលពីចុងសប្តាហ៍មុន។ Edinson Cavani មានការសង្ស័យជាមួយនឹងរបួសដែលកំពុងបន្ត ខណៈពេល Luke Shaw អាចអវត្តមានបន្ទាប់ពីរបួសក្បាលថ្មីៗនេះ។

នេះជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-២-១ ៖ Mendy; Christensen, Silva, Rudiger; James, Jorginho, Kante, Alonso; Mount, Pulisic; Werner

នេះជាជម្រើស១១នាក់ដំបូងរបស់ Manchester United ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖ Degea; Wan-Bissaka, Lindelof, Baily, Telles; Fred, McTominay; Sancho, Fernandes, Rashford; Ronaldo

ក្រុមការងារនៅ CBS Sport បានទាយថា គ្រាប់បាល់រួមរវាងក្រុមទាំងពីរគឺ ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ២-១ Man Utd ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Arsenal Vs Newcastle ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៧ យប់ នៅ MyTV
-Liverpool Vs Southampton ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ៩:៣០ នៅ MyTV
-Chelsea Vs Manchester United ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១១ យប់ នៅ CTN ។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង