×

ខ្សែប្រយុទ្ធ Neymar ប្រឈមអវត្តមាន៦សប្តាហ៍ដោយសាររបួស

ខ្សែប្រយុទ្ធ Neymar កំពុងប្រឈមមុខនឹងអវត្តមានរយៈពេល៦សប្តាហ៍ដោយសាររបួស។

កីឡាករប្រេស៊ីល វ័យ២៩ឆ្នាំ បានរងរបួសកជើង ក្នុងជំនួបក្របខណ្ឌ Ligue 1 ដែល Paris st Germain ឈ្នះ Saint-Etienne ដោយលទ្ធផល ៣-១ កាលពីចុងសប្តាហ៍កន្លងទៅ។

ក្នុងការប្រកួតនោះ Neymar បានជែងជាមួយកីឡាករ Yvann Macon នៅចុងម៉ោង ហើយក្រោយមកគេ ក៏បង្ហាញការឈឺចាប់នឹងត្រូវបានសែងចេញពីទីលាន។

តាមការពិនិត្យពីក្រុមគ្រូពេទ្យរបស់ក្លិបបានឱ្យដឹងថា Neymar មានបញ្ហាខ្លាំងត្រង់កជើងដែលទាមទារឱ្យគេសម្រាកព្យាបាលយ៉ាងតិច មួយខែកន្លះទើបអាចធូរស្រាល។

រយៈពេលនេះមានន័យថា Neymar មិនអាចជួយ Paris st Germain ប្រកួតទល់នឹង Nice Lens Club Brugge Monaco Lorient និង Lyon។

សូមបញ្ជាក់ថា រដូវកាលនេះ Neymar លេងបាន១៤ប្រកួត គ្រប់កម្មវិធី អោយ Paris st Germain និងរកបាន ៣គ្រាប់ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

  • #អត្ថបទទាក់ទង
  • #Neymar

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង