×

Norwich City បង្ហាញនិមិត្តសញ្ញាថ្មី សម្រាប់ប្រើប្រាស់ចាប់ពីរដូវកាលក្រោយ

ក្លិប Norwich City បានបង្ហាញនិមិត្តសញ្ញាថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុន SomeOne ស្របពេលជាមួយនឹងខួបលើកទី៥០ នៃការរចនាពីមុន។

រូបបាល់ បក្សី សត្វតោ និង ប្រាសាទ នៅតែជាផ្នែកនៃការរចនាថ្មីនេះ ជាជាងបង្កើតឡើងវិញទាំងស្រុង តែមើលនិមិត្តសញ្ញាថ្មី ពុំមានខ្សែពណ៌ខ្មៅនៅជុំវិញរូបទាំងនោះឡើយ។

អ្នករចនា បានយល់ស្របនឹងការរចនាក្លិបបាល់ទាត់ឡើងវិញ ថា ពិតជាមានអ្នករិះគន់។ ប៉ុន្តែពួកគេបានគិតគូរយ៉ាងលម្អិត ហើយការរក្សាធាតុដើម អាចនឹងមានមនុស្សរិះគន់តិចតួចប៉ុណ្ណោះ។

និមិត្តសញ្ញាថ្មី នឹងចាប់ផ្តើមដាក់ឱ្យដំណើរការត្រឹមត្រូវនៅរដូវក្តៅក្រោយ រួមជាមួយរួមជាមួយនឹងសម្ភារកីឡាផ្សេងៗទៀតរបស់ក្លិបនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង