×

Norwich បញ្ចប់តំណែងគ្រូ ទោះបីបានដឹកនាំក្រុមស្គាល់ឈ្នះលើកដំបូងក្នុងរដូវកាល

Norwich City បានប្រកាសបណ្តេញអ្នកចាត់ការលោក Daniel Farke ចេញពីតំណែងភា្លមៗ ក្រោយពេលលោកបានដឹកនាំក្រុមឱ្យស្គាល់ជ័យជម្នះលើកដំបូងនៅក្របខណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី១១ រដូវកាលនេះ។

ជាក់ស្តែង Norwich City បានទទួលជ័យជម្នះ ២-១ នៅទឹកដី Brentford ប៉ុន្តែបន្តឈរនៅបាតតារាងដោយមានត្រឹម៥ពិន្ទុពី១១ប្រកួត។ លោក Farke បានចូលកាន់តំណែងនៅ Norwich City ដំបូងនៅឆ្នាំ២០១៧ ជំនួសតំណែងលោក Alan Irvine ក្នុងរយ:ពេល៤ឆ្នាំលោកដឹកនាំក្រុមសរុបចំនួន ២០៨ប្រកួត ឈ្នះ៨៧លើក ជួយឲ្យក្លិបទទួលបានចំណាត់ថ្នាក់លេខ១ នៅលីគ Championship ឡើងមកកាន់ Premier Leauge។

ទាក់ទងនឹងការបណ្តេញបុរសជនជាតិអាល្លឺម៉ង់ចេញពីតំណែង លោក Stuart Webber នាយកកីឡារបស់ Norwich បានបញ្ជាក់ថា វាជាពេលវេលាដែលត្រូវផ្លាស់ប្តូរដើម្បីស្វែងរកឱកាសរក្សាខ្លួនក្នុងក្របខណ្ឌ Premier League។

ក្នុងបទសម្ភាសនាការប្រកួតចុងក្រោយ លោក Farke មិនបានទទួលព័ត៌មានទាល់តែសោះទាក់ទងនឹងការបញ្ចប់តំណែងរបស់ខ្លួន ដោយលោកតាំងចិត្តនៅក្រុមឱ្យឈរជាប់ក្នុងក្របខណ្ឌកំពូលអង់គ្លេស។

ក្រុមការងាររបស់លោក Farke រួមមាន លោក Eddie Riemer, Chris Domogalla និង Christopher John ក៏ត្រូវចាកចេញពីក្លិបផងដែរ ខណៈក្លិបអះអាងថា សមាភាពដឹកនាំថ្មីនឹងត្រូវប្រកាសក្នុងរយៈពេលដ៏ខ្លី។

សូមបញ្ជាក់ថា Norwich City ក្រោមការដឹកនាំរបស់លោក Daniel Farke ស្ថិតនៅបាតតារាង ពីការឈ្នះ១ ស្មើ២ និងចាញ់៨ដង ដោយពួកគេមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះ ឃ្លាតពីតំបន់សុវត្ថិភាព៥ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង