×

ខ្សែប្រយុទ្ធ Edinson Cavani ចង់ចាកចេញពី Man UTD ទៅលេងឱ្យ Barcelona

ខ្សែប្រយុទ្ធ Edinson Cavani មានបំណងចង់ចាកចេញពី Manchester United ទៅចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ។

កីឡាករវ័យ៣៤ឆ្នាំនេះ កំពុងស្ថិតក្នុងកុងត្រាឆ្នាំចុងក្រោយនៅ Man United ហើយអាចនឹងមកកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។ យោងតាមសារព័ត៌មាន The Times ឱ្យដឹងថា Cavani ដឹងច្បាស់ខ្លួនឯងថា គេគួរតែសាកលេងនៅ La Liga ម្ដង ដោយទៅលេងជាមួយ Barca ពេលបញ្ចប់រដូវកាលនេះ។

នាទីលេងរបស់កីឡាករសញ្ជាតិអ៊ុយរុយហ្គាយ ចាប់ផ្ដើមមានកម្រិតនៅ Old Trafford ក្នុងរដូវកាល២០២១-២២ ចាប់តាំងពីការមកដល់របស់ Ronaldo ។ គ្រាប់បាល់ចុងក្រោយរបស់ Cavani រកបានពេលប៉ះ Spurs ឈ្នះ ៣-០ ដែលលទ្ធផលនេះហើយបានធ្វើឱ្យលោក Nuno ត្រូវ Spurs បណ្ដេញចេញពីតំណែង។

ទោះយ៉ាងណា ការផ្ទេរទៅកីឡដ្ឋាន Camp Nou នៅខែមករា គឺមិនទាន់អាចទៅរួចនោះទេ ដោយ Edinson Cavani ចង់បញ្ចប់រដូវកាលនេះជាមួយ Man Utd មុនពេលផ្លាស់ប្តូរទៅរបត់ជីវិតថ្មីមួយទៀត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង