×

Leicester City ធ្លាក់ចេញពីពានរង្វាន់ UEFA Europa League ក្រោយចាញ់ក្រុម Napoli

ក្រុមអង់គ្លេស Leicester City បានធ្លាក់ចេញពីពានរង្វាន់ UEFA Europa League ក្រោយពីចាញ់ក្រុម Napoli ក្នុងលទ្ធផល ៣-២ ក្នុងជំនួបបិទពូល C កាលពីយប់មិញ។

មុនចូលដល់ការប្រកួតក្រុមរបស់លោក Brendan Rodgers មានបញ្ហាកីឡាករ និងបុគ្គលិក ជាច្រើនរូបមានបញ្ហាឆ្លងជំងឺកូវីដ១៩។

ចាប់ផ្តើមការប្រកួតបានតែ៤នាទី ក្រុមម្ចាស់ផ្ទះ Napoli ក៏បានបើកការនាំមុខទៅលើគូប្រជែង ដែលសម្រេចទីដោយកីឡាករ Adam Ounas ។ ២០នាទីក្រោយមកពោលគឺនាទី២៤ កីឡាករ Eljif Elmas បានបន្ថែមការនាំមុខគ្រាប់ទី២របស់ Napoli។ យ៉ាងណាមិញ Leicester City ក៏អាចតាមបានលទ្ធផលស្មើគ្នាក្នុងវគ្គទី១ដែរ ដែលជាការរកគ្រាប់បាល់ពីកីឡាករ Jonny Evans ក្នុងនាទី២៧ និង កីឡាករ Kiernan Dewsbury-Hall ក្នុងនាទី៣៣។
ផ្ទុយមកវិញ ក្រុម Napoli បានរកឃើញនូវគ្រាប់បាល់ទី៣ ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ខ្លួន ដែលសម្រេចទីដោយកីឡាករ Eljif Elmas ដដែលក្នុងនាទី៥៣នៃវគ្គទី២។

១គូទៀតក្នុងពូលជាមួយគ្នាគឺក្រុមរុស្ស៊ី Spartak Moscow បានយកឈ្នះក្រុមប៉ូឡូញ Legia Warsaw ដោយលទ្ធផល ១-០។

ដូច្នេះ ក្រុម Spartak Moscow ដែលឈរកំពូលតារាងនិងក្រុម Napoli ដែលឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល មាន១០ពិន្ទុដូចគ្នានោះ នឹងត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ រីឯ Leicester City ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល មាន៨ពិន្ទុ ពីលើក្រុម Legia Warsaw ចំនួន២ពិន្ទុនោះ ត្រូវទៅលេងក្នុងពានរង្វាន់ទើបបង្កើតថ្មី UEFA Conference League ដែលជាពានទី៣នៅអឺរ៉ុប។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង