×

Man UTD ប្រកាសអំពីការចាកចេញរបស់លោក Michael Carrick

ក្លិប Man United បានប្រកាសអំពីការចាកចេញរបស់លោក Michael Carrick បន្ទាប់ពីទទួលបន្ទុកដឹកនាំ ៣ ប្រកួតមិនចាញ់សោះ។

ការចាកចេញរបស់របស់អតីតជំនួយការគ្រូបង្វឹករូបនេះ ក្រោយឈ្នះ Arsenal ៣-២ នៅទឹកដី Old Trafford យប់មិញ។

បុរសវ័យ ៤០ ឆ្នាំប្រកាសចាកចេញពីក្លិប ក្រោយរួមរស់ ១៥ ឆ្នាំ និង ជាការបង្ហាញភាពស្មោះត្រង់ចំពោះអតីតអ្នកចាត់ការ Ole Gunnar Solskjær ដែលត្រូវបានដកចេញពីតំណែងកាលខែមុន។

ការចាកចេញរបស់ Carrick ក៏មានចំណែកការមកដល់របស់ Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន ដែលលោកបានទស្សនាជ័យជម្នះរបស់ក្លិបនៅ Old Trafford យប់មិញ។

Carrick បានថ្លែងថា៖ “នេះជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំគោរពដល់អ្នកចាត់ការថ្មី។ ខ្ញុំធ្វើការសម្រេចចិត្តមុនពេលនិយាយទៅកាន់គាត់។ វាមិនងាយស្រួលទេ ប៉ុន្តែ [វាជា] ការសម្រេចចិត្តត្រឹមត្រូវរបស់ក្លិប។ ភាពស្មោះត្រង់ចំពោះ Ole គឺជាកត្តារួមផ្សំ ប៉ុន្តែ មានរឿងច្រើនទៀតដែលនៅក្នុងការសម្រេចចិត្តរបស់ខ្ញុំ។”

Carrick បន្តថា៖ “ខ្ញុំដឹងអំពីការសម្រេចចិត្ត មុនពេលជួបពិភាក្សាផ្ទាល់ជាមួយ Ralf។ វាមិនមានរឿងផ្ទាល់ខ្លួនអ្វីទេ។ គាត់មានកីឡាករល្អៗក្នុងក្រុមដើម្បីធ្វើការជាមួយ ហើយសង្ឃឹមថា យើងនឹងរំពឹងបានលទ្ធផលល្អ។”

ក្នុងនាមអ្នកចាត់ការបណ្ដោះអាសន្ន ៣ ប្រកួត Michael Carrick ដឹកនាំក្រុមមិនចាញ់ទេ ពោល ឈ្នះ Villareal ២-០ , ស្មើ Chelsea ១-១ និង ឈ្នះ Arsenal ៣-២ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង