×

គ្រូ Arsenal កំពុងសម្លឹងរកមើលលទ្ធភាពនាំយកខ្សែប្រយុទ្ធ Dejan Kulusevski ពី Juventus ទុកជំនួស Aubameyang

គ្រូបង្វឹក Arsenal លោក Mikel Arteta អាចនឹងសម្លឹងរកមើលលទ្ធភាព ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dejan Kulusevski របស់ក្លិបសេះបង្កង់ Juventus នៅក្នុងទីផ្សារខែមករាខាងមុខ។

បើតាមការរាយការណ៍ពីសារព័ត៌មាន Dailymail ឱ្យដឹងថា ការចង់បានកីឡាករស៊ុយអែត វ័យ២១ឆ្នាំនេះ គឺទុកសម្រាប់ជំនួសតំណែងរបស់កីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បន្ទាប់ពីត្រូវបានដកចេញពីតំណែងជាប្រធានក្រុមកាលពីពេលថ្មីៗកន្លងទៅ។

Aubameyang ត្រូវបានក្លិបដកឈ្មោះចេញពីប្រធានក្រុម ដោយសារតែរូបគេបានបំពានវិន័យរបស់ក្លិប ហើយក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមហ្វឹកហាត់ជាមួយកីឡាករនៅឈុតធំផងដែរ។ ស្ថានភាពបែបនេះហើយ ទើបត្រូវបានគេយល់ថា កីឡាករសញ្ជាតិហ្គាប៊ុង អាចនឹងចាកចេញពីក្លិបនៅក្នុងទីផ្សារខែមករាខាងមុខ ស្របពេលគ្រូបង្វឹក លោក Arteta ក៏បានកំណត់យកជម្រើសថ្មី ដើម្បីមកជំនួសតំណែងនេះរួចហើយផងដែរ។

យ៉ាងណា ក្រុម Arsenal ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាស ដើម្បីចុះកុងត្រាលើកីឡាករ Dusan Vlahovic របស់ក្រុម Fiorentina ខណ:ពួកគេកំពុងតែងាកមកចាប់អារម្មណ៍លើកីឡាករ Kulusevski របស់ក្រុម Juventus ជំនួសវិញ។

Dejan Kulusevski បានបង្ហាញខ្លួនចំនួន១៧ប្រកួតឱ្យ Juventus ហើយនៅគ្រប់កម្មវិធីក្នុងរដូវកាលនេះ ដោយរកបានគ្រាប់បាល់១គ្រាប់ផងដែរ។ កិច្ចសន្យារបស់ Kulusevski ជាមួយ Juventus នឹងមានសុពលភាពដល់ឆ្នាំ២០២៥ ហើយរូបគេបច្ចុប្បន្ន កំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងគម្រោងរបស់អ្នកចាត់ការ Juventus លោក Massimiliano Allegri។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង