×

លោក Michael Carrick នឹងបន្តដឹកនាំ Man UTD ប៉ះ Arsenal នៅ Premier League សប្តាហ៍នេះ

លោក Michael Carrick នឹងមានតួនាទីជាអ្នកចាត់ការបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុម Manchester United ក្នុងប្រកួតតទល់នឹងក្រុម Arsenal ក្នុងក្របខណ្ឌ Premier League ប្រចាំសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លិបបិសាចក្រហមដោយផ្ទាល់។

តាមពិតទៅ ក្លិប Man UTD ទើបតែបានតែងតាំង លោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះអាសន្នជាផ្លូវការរបស់ក្លិបរួចរាល់ហើយ ប៉ុន្តែលោក នឹងមិនបានឈរបញ្ជាកូនក្រុមក្នុងការប្រកួតលើទឹកដីរបស់ក្រុមកាំភ្លើងធំទេ ដោយសារលោកកំពុងជាប់បែបបទធ្វើទិដ្ឋាការ ដើម្បីមកធ្វើការងារនៅទឹកដីអង់គ្លេស ដោយស្របច្បាប់ ដែលត្រូវរង់ចាំពេលមួយចំនួន។ ដូច្នេះខាងក្លិប ក៏សម្រេចឱ្យលោក Carrick ដឹកនាំក្រុមជំនួសរហូតដល់លោក Rangnick ទទួលបាន ទិដ្ឋាការ អាចធ្វើការងារនៅទឹកដីអង់គ្លេសនេះបាន។

នៅក្នុងសេចក្ដីប្រកាសរបស់ Man UTD មានសេចក្ដីថា៖ “Manchester United បានបញ្ជាក់ថា លោក Michael Carrick នឹងបន្ដដឹកនាំក្រុមបណ្ដោះអាសន្ន សម្រាប់ការប្រកួត Premier League ទល់នឹង Arsenal ”។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports ឱ្យដឹងថា លោក Ralf Rangnick អាចនឹងចាប់ផ្ដើមដឹកនាំ Man UTD ក្នុងប្រកួតតទល់នឹងក្រុម Crystal Palace នៅចុងសប្តាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង