×

Xhaka ចាកចេញពី Arsenal ទៅចូលរួមជាមួយ Bayer Leverkusen

ខ្សែបម្រើសញ្ជាតិស្វីស Granit Xhaka បញ្ចប់ការស្នាក់នៅរយៈពេល ៧ ឆ្នាំរបស់គាត់នៅកីឡដ្ឋាន Emirates របស់ក្រុម Arsenal ដើម្បីផ្លាស់ទៅកាន់ក្លិប Bayer Leverkusen នៅក្របខណ្ឌនៃប្រទេសអាល្លឺម៉ង់។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយ Arsenal ក្នុងឆ្នាំ២០១៦ ពីក្លិប Borussia Monchengladbach ហើយបានចូលលេងចំនួន ២២៥ ដងក្នុងក្របខណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់។

ក្នុងអំឡុងពេល ៧ រដូវកាលរបស់គាត់នៅកីឡដ្ឋាន Emirates, Xhaka បានជួយក្រុមកាំភ្លើងធំឈ្នះពានរង្វាន់ FA Cup ចំនួនពីរដង និងពានរង្វាន់ Community Shield ពីរដង។

នៅក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិប Xhaka ស៊ុតបញ្ចូលទីបាន២គ្រាប់ ខណៈដែល Arsenal បានបញ្ចប់រដូវកាល២០២២-២៣ របស់ពួកគេជាមួយនឹងជ័យជម្នះ ៥-០ លើ Wolverhampton Wanderers ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង