×

វីរបុរសក្រុមហង្សក្រហម Liverpool និង Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងអាយុ៧០ឆ្នាំ

អតីតកីឡាករ Liverpool និង Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងអាយុ ៧០ឆ្នាំ។ Kennedy បានឈ្នះពាន European Cup ចំនួន៣លើក និងពានរង្វាន់លីគចំនួន ៥ ជាមួយក្រុមហង្សក្រហម ក្រោយ២-៣ឆ្នាំបន្ទាប់ពីគាត់បានចូលរួមពីក្រុម Arsenal ក្នុងឆ្នាំ១៩៧៤ ដែលគាត់បានឈ្នះពានរង្វាន់លីគ និង FA Cup ចំនួន២ដងជាមួយក្រុមកាំភ្លើងធំ។

លោកត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺផាកឃីនសុនក្នុងឆ្នាំ១៩៨៤ ហើយការប្រកួតសម្រាប់គាត់ រវាង Liverpool និង Arsenal ត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៩១។ ក្រោយមកនៅឆ្នាំនោះ គាត់បានលក់មេដាយរបស់គាត់ និងសម្ភារក្រុមជម្រើសជាតិអង់គ្លេសរបស់គាត់ចំនួន ១៧មុខ ដើម្បីយកប្រាក់មកព្យាបាលជំងឺ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង