×

សមាគមវាយកូនបាល់នារី ផ្អាកការប្រកួតនៅចិនព្រោះបារម្ភពីសុវត្ថិភាពរបស់កីឡាការិនី Peng Shuai

សមាគមវាយកូនបាល់នារី WTA បានប្រកាសផ្អាកការប្រកួតរាល់កម្មវិធីប្រកួតពានរង្វាន់ទាំងអស់នៅចិន ព្រោះបារម្ភពីសុវត្ថិភាពរបស់កីឡាការិនី Peng Shuai។

ការប្រកួត WTA Tour នៅទីក្រុងហុងកុងក៏ត្រូវបានផ្អាកជាបន្ទាន់ដែរ។
កីឡាការិនី Peng Shuai បានបាត់មុខចេញពីក្រសែភ្នែកសាធារណៈជនជាង៣ សប្តាហ៍ក្រោយពេលកីឡាការិនីវ័យ ៣៥រូបនេះ បាននិយាយថាមានអតីតមន្រ្តីជាន់ខ្ពស់ចិន បំពានផ្លូវភេទលើរូបនាង។ ប្រធានសមាគម WTA លោក Steve Simon ថាខ្លួនលោកនៅសង្ស័យយ៉ាងខ្លាំងលើសុវត្ថិភាពរបស់ Peng Shuai ។

កីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក Novak Djokovic ក៏បានគាំទ្រយ៉ាងខ្លាំងទៅលើការសម្រេចចិត្រ WTA ផងដែរ។

Djokovic និយាយបែបនេះនាការប្រកួតពានរង្វាន់ Davis Cup ថា៖ “ខ្ញុំពិតជាគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ WTA ព្រោះមកដល់ពេលនេះយើងមិនទាន់មានដំណឹងណាមួយឡើយអំពីសុវត្ថុិភាពរបស់ Peng Shuai ពិតប្រាកដ។ រឿងនេះគឺពិតជាសំខាន់សម្រាប់កីឡាវាយកូនបាល់ទូទាំងពិភពលោក។”

យ៉ាងណាមិញ ទីក្រុងប៉េកាំង ប្រកាសប្រឆាំងការផ្អាកកម្មវិធីរបស់ WTA ដោយចាត់ទុកជារឿងនយោបាយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង