×

Liverpool បង្ហាញការចាប់អារម្មណ៍ Benzema របស់ Real Madrid

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងនឹងចូលប្រជែងក្លិបយក្ស ២ នៅតំបន់អឺរ៉ុប រួមមាន Paris Saint-Germain និង Manchester City ជុំវិញការចង់បានកំពូលកីឡាករនៅក្លិប Real Madrid សម្រាប់ទីផ្សារដោះដូររដូវក្តៅ ក្រោយបញ្ចប់រដូវកាល ២០២១/២២។

នោះគឺខ្សែប្រយុទ្ធវ័យចំណាស់ Karim Benzema ដែលសុពលភាពកុងត្រាត្រូវផុតនៅ ចុងខែមិថុនា ឆ្នាំ២០២៣។ គេមិនទាន់លេចលឺគម្រោងច្បាស់លាស់ថានឹងទម្លាក់ចុងប៊ិចបន្តកុងត្រាថ្មី នៅ Bernabeu នោះទេ ដ្បិតអីរដូវកាលនេះ នៅតែធ្វើបានល្អ ដោយ ១៩ ប្រកួត រកបាន ១៧ គ្រាប់និង Assist ៨ លើកឯណោះ។

បើតាមសារព័ត៌មាន El Nacional ចុះផ្សាយថា ក្រុមដឹកនាំដោយលោក Jurgen Klopp បានសម្លឹងចង់បាន Karim Benzema ឱ្យមកឈរជើងជំនួស Roberto Firmino ក្រោយពីមើលឃើញការធ្លាក់ទម្រង់លេងរបស់កីឡាករប្រេស៊ីល ហើយជឿថា កីឡាករបារាំងនឹងអាចសហការជាមួយ Mohamed Salah, Sadio Mane បានល្អជាង។

យ៉ាងណាការចង់បាននេះ ក៏មិនអាចសម្រេចទៅបានស្រួលៗនោះដែរ ព្រោះមិនច្បាស់ថាក្លិប Real Madrid ព្រមបើកភ្លើងខៀវលក់គេចេញឬអត់ ខណៈហាងឆេងតម្លៃខ្លួន Benzema អាចថ្លៃល្បាក់ ២៥ ទៅ ៣០ លានអឺរ៉ូ។ ជាងនេះហង្សក្រហម ក៏ត្រូវប្រជែងទឹកមាត់ ជុំវិញការរៀបយុទ្ធសាស្រ្តអូសទាញឱ្យផុតពីសំណាញ់របស់ក្លិប PSG និង Man City ថែមទៀតផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង