×

Man UTD តែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះអាសន្នជាផ្លូវការក្នុងកិច្ចសន្យារយៈពេល ៦ ខែ

Manchester United បានតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះអាសន្នក្នុងកិច្ចសន្យារយៈពេល ៦ ខែជាផ្លូវការ។

លោក Rangnick ជនជាតិអាល្លឺម៉ង់វ័យ៦៣ឆ្នាំ ធ្លាប់ដឹកនាំ Schalke 04 នៅឆ្នាំ២០១១ ដើម្បីឈ្នះជើងឯក German Cup មុនពេលទៅចូលរួមជាមួយ RB Leipzig និងជួយក្រុមឡើងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៩។ ពេលដឹកនាំនៅអាល្លឺម៉ង់ លោក និយមប្រើទម្រង់ប្រកួតដែលផ្ដោតលើការដាក់សម្ពាធគូប្រជែង ហើយវាយបកលឿន។

សម្រាប់រយៈពេលដែលលោកចុះកិច្ចសន្យាដឹកនាំ Manchester United គឺរហូតដល់ចប់រដូវកាល ២០២១-២២ ហើយលោកនឹងក្លាយជាទីប្រឹក្សាផ្នែកកីឡារបស់ក្លិបរយៈពេល២ឆ្នាំ ក្រោយពីចប់កុងត្រាជាអ្នកចាត់ការបណ្ដោះអាសន្ននេះ។
ជុំវិញការទទួលបានតំណែងដឹកនាំក្លិបបិសាចក្រហមលោក Rangnick បាននិយាយថា៖ “លោកពិតជារំភើបដែលបានចូលរួមជាមួយ Manchester United។ លោកចង់ជួយឱ្យក្លិបទទួលបានជោគជ័យនារដូលកាលនេះ។ លោក Rangnick ក៏មានបំណងធ្វើជាអ្នកចាត់ការក្លិបរយៈពេលយូរផងដែរ បើសិនជាលោកទទួលបានលទ្ធផលល្អក្នុងរដូវកាលនេះ។”

លោកបន្តថា៖ “ក្រុមពោរពេញដោយទេពកោសល្យនិងមានតុល្យភាពនៃយុវជន និងបទពិសោធ។ រាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំរយៈពេល៦ខែខាងមុខ នឹងជួយកីឡាករទាំងនេះបំពេញសក្តានុពលរបស់ពួកគេ ទាំងបុគ្គល និងក្រុម។”

ទោះយ៉ាងណានៅពេលនេះ លោក Michael Carrick នឹងនៅតែបន្តដឹកនាំក្រុម Manchester United សិន ដ្បិតលោក Ralf Rangnick មិនទាន់បញ្ចប់ការទទួលបានទិដ្ឋាការ ដើម្បីធ្វើដំណើរមកកាន់អង់គ្លេសនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា លោក Rangnick ជាអ្នកដឹកនាំកិ្លបដ៏មានបទពិសោធយូរឆ្នាំមួយរូបនេះ ដែលត្រូវបានគេស្គាល់ថាជាគ្រូរបស់លោក Thomas Tuchel អ្នកចាត់ការ Chelsea និងលោក Jurgen Klopp អ្នកចាត់ការ Liverpool បច្ចុប្បន្នផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង