×

លោក Rafael Benitez នៅតែមានទំនុកចិត្តកែប្រែស្ថានភាពមិនល្អរបស់ Everton

លោក Rafael Benitez បានអះអាងថា លោកនៅតែមានទំនុកចិត្តលើការបង្វែរទម្រង់លេងមិនល្អរបស់ក្រុម Everton បន្ទាប់ពីការបរាជ័យនៅទឹកដីក្រុម Brentford។

Everton បានចាញ់ Brentford ដោយលទ្ធផល ១-០ កាលពីចុងសប្តាហ៍កន្លងទៅ ដែលពេលនេះពួកគេមិនទាន់ឈ្នះរហូតដល់ទៅ ៧ប្រកួត នៅក្របខណ្ឌ Premier League។ ជាមួយលទ្ធផលបែបនេះអ្នកគាំទ្រ Everton មានប្រតិកម្មខឹងសម្បារជាច្រើនហើយ។

ទោះយ៉ាងណា លោក Benitez បាននិយាយថា៖“យើងអាចយល់ពីការខកចិត្តរបស់អ្នកគាំទ្រ ប៉ុន្តែយើងក៏មានការខកចិត្តដែ។ ថ្ងៃនេះអ្នកមិនអាចត្អូញត្អែរពីការប្រឹងប្រែង និងកម្លាំងដែលកីឡាករបានលះបង់ទេ។ ពួកគេព្យាយាមរហូតដល់ទីបញ្ចប់ ប៉ុន្តែអ្នកអាចខកចិត្ត ព្រោះច្បាស់ណាស់យើងមិនចង់ចាញ់។”

សូមបញ្ជាក់ថា Everton មិនទាន់បានស្គាល់ជាតិជ័យជម្នះនោះទេ ពោលគឺចាប់តាំងពីការឈ្នះ Norwich City នៅថ្ងៃទី២៥ ខែកញ្ញាកន្លងមក។ ក្រុម Everton បានជួបបញ្ហាកីឡាករញ៉ាំញីដោយសាររបួស ដោយរួមមាន Dominic Calvert-Lewin និង Abdoulaye Doucoure ក្នុងចំណោមកីឡាករជាច្រើនដែលត្រូវអវត្តមានសម្រាប់ភាគច្រើននៃអំឡុងពេលនោះ បើទោះបីជាពួកគេត្រលប់មកចាប់ផ្តើមនៅ Brentford ស្របពេល Richalison ជាប់ពិន័យកាតក្រហម។

ឆ្លងកាត់១៣ប្រកួតមកនេះ Everton បានឈ្នះតែ៤ ស្មើ៣ និង ចាញ់៦ ដែលធ្វើឱ្យពួកគេមាន១៥ពិន្ទុ ឈរលេខ១៤ នៅតារាងពិន្ទុ Premier League។ សម្រាប់ការប្រកួតជាបន្តគឺ Everton ត្រូវស្វាគមន៍ក្រុម Liverpool នៅពាក់កណ្តាលសប្តាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង