×

Salah ទទួលបានសំឡេងឆ្នោតតិចជាង Joginho, Ronaldo ជាបញ្ហាអ្នកគាំទ្រលែងផ្ដល់ការគោរពសម្រាប់ពាន Ballon d’Or

ពិធីដ៏អស្ចារ្យនៅល្ងាចថ្ងៃចន្ទ ក្នុងទីក្រុងប៉ារីស បានបញ្ជាក់ថា ពានរង្វាន់ Ballon d’Or គឺគ្រាន់តែជាការយល់ឃើញរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ។

ខណៈ Lionel Messi បានឈ្នះពានជាលើកទី៧ អ្នកគាំទ្រ ជុំវិញពិភពលោក មានការស្រឡាំងកាំង នៅពេលឃើញ Mohamed Salah បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ តាមពីក្រោយ Robert Lewandowski, Jorginho, Karim Benzema, N’Golo Kante និង Cristiano Ronaldo ។

លោក Roy Keane វីរបុរសរបស់ក្លិបបិសាចក្រហម Man Utd បានបង្ហាញការភ្ញាក់ផ្អើល ដែល Salah គឺជាកីឡាករល្អបំផុតនៅ Premier League នាពេលបច្ចុប្បន្ន មិនអាចទទួលបានសំឡេងគាំទ្រដ៏សក្តិសម។

Salah ស៊ុតបាល់បញ្ចូលទី ១១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទីបាន ៨ដង ក្នុងការបង្ហាញខ្លួននៅលីគ ចំនួន ១៣លើក នៅរដូវកាលនេះ។

Salah បង្កភាពភ័យខ្លាចសម្រាប់ខ្សែការការពារនៅ Premier League ខណៈដែលការបញ្ចប់ទីរបស់គាត់ ជាសក្តិសមជាកីឡាករដ៏ល្អ នៅអឺរ៉ុប។ ប៉ុន្តែ គេមិនធ្លាប់ឈ្នះ Ballon d’Or ឡើយ ដែលនេះគឺជាបញ្ហា។

ពិតណាស់ Messi បានផ្ដល់សមិទ្ធផលយ៉ាងច្រើនសម្រាប់ក្លិប និងប្រទេសរបស់គាត់ ដើម្បីក្លាយជាម្ចាស់ពានកម្រិតអន្តរជាតិ។ ផ្ទុយទៅវិញ កីឡាករអេហ្ស៊ីប Salah ត្រូវបានគេមើលរំលង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង