លោក Jurgen Klopp បាននិយាយថា Mohamed Salah មិនសប្បាយចិត្ត បន្ទាប់ពី Liverpool យកឈ្នះ Everton ។ ក្រុមហង្សក្រហម បានទទួលជ័យជម្នះ ៤-១ លើគូប្រជែងក្នុងទីក្រុងរបស់ពួកគេក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ នៅក្នុងការប្រកួតលើកទី៣៣៩ នៃការប្រកួត Merseyside Derby ។
Mohamed Salah បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ និងត្រូវបានគាំទ្រពី Jordan Henderson និង Diogo Jota ក្នុងជ័យជម្នះនៅកីឡដ្ឋាន Goodison Park ។ វាជាលើកទីមួយហើយដែល Liverpool បានយកឈ្នះគូប្រជែងរបស់ពួកគេនៅក្រៅទឹកដី ចាប់តាំងពីឆ្នាំ២០១៦ ដោយបានឈ្នះតែមួយលើកគត់ ក្នុងចំណោមការប្រកួត ៩ដងមុនរបស់ពួកគេនៅ Goodison Park ។
២គ្រាប់របស់ Salah បានធ្វើឱ្យគ្រាប់បាល់របស់គាត់សរុបដល់ទៅ ១៩គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងនោះ ១៣គ្រាប់នៅ Premier League នៅរដូវកាលនេះ។
ក្រោយចប់ការប្រកួត លោក Klopp បានពន្យល់ពីមូលហេតុដែល Salah មិនសប្បាយចិត្តទេ បើទោះបីជាស៊ុតបញ្ចូលទីបាន២គ្រាប់ក៏ដោយ។ លោកបានប្រាប់ថា៖ “គេ (Salah) ខឹងបន្ទាប់ពីការប្រកួត។”
“គេចង់រកគ្រាប់ទី៣ ខ្ញុំមិនដឹងច្បាស់ថា ស្ថានភាពមួយណាទេ ប៉ុន្តែអ្នកណាខ្វល់។
“[វា] មិនអីទេ។ នោះហើយជាខ្សែប្រយុទ្ធ។”
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕