×

គ្រូថ្មី Man UTD ចាប់អារម្មណ៍លើ Timo Werner ដែលកំពុងលេងនៅ Chelsea

គ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម Manchester United លោក Ralf Rangnick ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់ឱ្យថ្នាក់ដឹកនាំរបស់ក្លិប ធ្វើការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Timo Werner ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន សម្រាប់រដូវកាលដែលនៅសេសសល់ ហើយគាត់នឹងត្រូវបន្តទទួលតួនាទីជាទីប្រឹក្សារបស់ក្លិប រយៈពេលពីរឆ្នាំទៀត នៅទឹកដី Old Trafford ចាប់ពីរដូវក្តៅក្រោយទៅ។

យ៉ាងណាបុរសវ័យ ៦៣ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹក ដែលមានយុទ្ធសាស្ត្រមុតស្រួចបំផុតម្នាក់ នៅក្នុងបាល់ទាត់ពិភពលោក ខណៈជំនាញនៃការជ្រើសរើសកីឡាករមកកាន់ក្រុមរបស់គាត់ ក៏ត្រូវតែមានការគិតគូខ្ពស់បំផុតផងដែរ។
ហើយយ៉ាងណា Werner ដែលធ្លាប់បានធ្វើការជាមួយលោក Rangick អំឡុងប្រកបអាជីពនៅក្លិប RB Leipzig ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ ដែលអាចយល់ច្បាស់ពីទស្សនៈវិស័យរបស់់គ្រូបង្វឹកក្រុម Man United រូបនេះ។

ដូច្នេះហើយ លោក Rangnick ចង់បើកការពិភាក្សា ជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិប Man Utd ជុំវិញការផ្ទេរយក Werner ។ ប៉ុន្តែបើយោងទៅតាម Sport Bild បានឱ្យដឹងថា ការផ្ទេរមួយនេះ អាចនឹងមានភាពពិបាក ដោយសារតែក្លិប Chelsea នឹងមិនពិចារណាលក់រូបគេចេញ នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនោះទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង