×

លោក Pep Guardiola ថា Kevin de Bruyne នឹងលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួតទល់នឹង RB Leipzig

អ្នកចាត់ការ Pep Guardiola និយាយថា ខ្សែបម្រើ Kevin de Bruyne នឹងលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួត UEFA Champions League របស់ Man City ទល់នឹង RB Leipzig ។

De Bruyne ត្រូវបានប្ដូរចូលក្នុងការប្រកួតដែល Man City យកឈ្នះ Watford នៅក្របខណ្ឌ Premier League កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែគេមិនទាន់បានជាប់ជម្រើសដំបូងនៅឡើយទេ ចាប់តាំងពីប្រកួតឈ្នះ Manchester United កាលពីដើមខែវិច្ឆិកាមក ក្រោយរកឃើញវិជ្ជមានកូវីដ១៩។
ទោះយ៉ាងណាក្ដីលោក Guardiola បាននិយាយថា៖ “Kevin មានភាពរីកចម្រើនចំពោះស្ថានភាពកាយសម្បទា ហើយបន្ទាប់មកគេប្រឈមការលំបាក។ អ្នកដែលឆ្លងវីរុសកូរ៉ូណា បន្ទាប់មកពួកគេនឹងមានអារម្មណ៍ទទេនៅក្នុងខ្លួន។ បន្ដិចម្ដងៗ គេនឹងលេងបានច្រើននាទី។ ថ្ងៃស្អែកគេនឹងលេងពេលចាប់ផ្ដើមប្រកួត។”

អ្នកចាត់ការជនជាតិអេស្ប៉ាញបានបន្ដថា De Bruyne បានត្រលប់មកជួយក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ EURO 2020 ជាមួយនឹងស្ថានភាពសុខភាពមិនសូវល្អ ហើយក្រោយមកបានឆ្លងវីរុសកូរ៉ូណា។
ទោះយ៉ាងណាក្ដី លោករំពឹងថា ខ្សែបម្រើឆ្នើមរូបនេះ អាចប្រជែងតំណែងក្នុងជម្រើសដំបូងក្នុងក្រុម និងបង្ហាញសមត្ថភាពលើទីលានល្អដូចអ្វីដែលគេបានធ្វើកន្លងមក។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង