ក្រុមបិសាចក្រហម Man United ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសំណើទឹកប្រាក់ប្រមាណ ៥៥លានអឺរ៉ូ សម្រាប់ខ្សែបម្រើ Frenkie de Jong របស់ក្រុម Barcelona ។
កីឡាករហុល្លង់រូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី Camp Nou ចំពេលដែល Barcelona កំពុងព្យាយាមរកប្រាក់ចំណូលចូលក្រុម ដើម្បីទប់ទល់ជាមួយនឹងវិបត្តិហិរញ្ញវត្ថុ នៅក្នុងទីផ្សារដោះដូរខាងមុខ។
ហើយឥឡូវនេះមានរបាយការណ៍ពី El Nacional បានឱ្យដឹងថាក្រុម Man United បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីសាកល្បងដាក់សំណើទៅកាន់ក្លិប Barcelona ជុំវិញលទ្ធភាពក្នុងការនាំយក De Jong មកកាន់ទឹកដី Old Trafford ។
មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើ បានអះអាងទៀតថា ក្លឹបយក្សកាតាឡាន់ នឹងប្តេជ្ញារក្សាទុកកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានក្លិប លោក Joan Laporta អាចនឹងត្រូវពិចារណាលើសំណើផ្តល់ជូនណាមួយ ដែលដាក់ជូនមកដល់ដៃ ក្នុងគោលបំណងសម្រាលបន្ទុកទៅលើផ្នែកហិរញ្ញវត្ថុរបស់ក្លិប។
ជាមួយគ្នានេះផងដែរ គ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់ Man United គឺលោក Ralf Rangnick ត្រូវបានគេយល់ថា នឹងទទួលបានកញ្ចប់ថវិកា ប្រមាណ ១០០ លានផោន ដើម្បីចំណាយលើការចុះហត្ថលេខានាំយកកីឡាករថ្មីៗ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ នាខែមករាខាងមុខ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕