×

Xavi បង្ហាញបញ្ជីឈ្មោះកីឡាករត្រៀមប៉ះ Bayern ក្នុងជំនួបសម្រេចជោគវាសនា ខណៈ Ansu Fati អវត្តមាន

ក្រុម Barcelona បានបង្ហាញពីបញ្ជីឈ្មោះ ក្រុមក្នុងការប្រកួត ជាមួយ Bayern Munich នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ។ ក្រុមរបស់លោក Xavi កំពុងរៀបចំសម្រាប់ការប្រកួតដ៏សំខាន់ របស់ពួកគេនៅកីឡដ្ឋាន Allianz Arena ដែលត្រូវការឈ្នះដើម្បីធានាឡើងទៅវគ្គបន្ត សម្រាប់ពានរង្វាន់ Champions League។

Barca កំពុងប្រជែងពិន្ទុជាមួយ Benfica ដែលត្រូវប៉ះ Dynamo Kyiv ដើម្បីទទួលបានកៅអីក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ។

ក្តីសង្ឃឹមសម្រាប់ Barca រំពឹងលើ Bayern ដែលបានធានាកៅអីរួចហើយ ហើយការរំពឹងថានឹងទទួលបានលទ្ធផលជាទីពេញចិត្ត នៅក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាផ្ទាល់ ដោយសារការរឹតបន្តឹងនៃវិបត្តិកូវីដ១៩។

រឿងអវិជ្ជមានសម្រាប់ពួកគេ គឺខ្សែប្រយុទ្ធ Ansu Fati មិនអាចត្រឡប់មកវិញទាន់ពេលវេលា ដើម្បីចូលរួមក្នុងការប្រកួតដ៏សំខាន់នេះទេ។ Fati បានខកខានប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងរបួសសាច់ដុំ ហើយគេប្រហែលជាមិនអាចចូលលេងទេ។ គេបានរំពឹងលើយុវជន Ilias Akhomach ដែលត្រូវបាននាំយកពី European B របស់ Barca សម្រាប់ការប្រកួតនេះ។

សូមជម្រាបថា បច្ចុប្បន្ន Barcelona ឈរនៅលេខ២ មាន ៧ពិន្ទុ លើស Benfica តែ២ពិន្ទុប៉ុណ្ណោះ។ លទ្ធផលចាញ់ Bayern អាចធ្វើឱ្យពួកគេធ្លាក់ទៅលេងពានរង្វាន់ Europa League បើសិនជា Benfica ឈ្នះនៅប្រកួតចុងក្រោយសម្រាប់ពូល E ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

  • #អត្ថបទទាក់ទង
  • #Ansu Fati

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង