pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

លោក Jurgen Klopp មានសុទិដ្ឋិនិយមថា ខ្សែប្រយុទ្ធ Mohamed Salah នឹងចុះកិច្ចសន្យាថ្មីនៅក្លិប Liverpool

គ្រូបង្វឹក Liverpool លោក Jurgen Klopp មានសុទិដ្ឋិនិយមថា ខ្សែប្រយុទ្ធ Mohamed Salah នឹងចុះកិច្ចសន្យាថ្មីនៅក្លិប។

Salah វ័យ ២៩ ឆ្នាំ បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ២០១៧ ហើយកិច្ចសន្យានឹងផុតកំណត់ក្នុងរយៈពេល១៨ខែ ប៉ុន្តែពេលនេះមិនទាន់មានសញ្ញាថា រូបគេនឹងបន្តកិច្ចសន្យាថ្មីឡើយ។ ទោះយ៉ាងណា លោក Jurgen Klopp នៅតែមានជំនឿចិត្តថា កីឡាកររបស់លោកនឹងមិនចាកចេញទៅណាទេ។

ជុំវិញរឿងនេះ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បាននិយាយថា៖ “យើងកំពុងនិយាយ ហើយការបន្តកិច្ចសន្យាសម្រាប់កីឡាករដូចជា Mohamed Salah មិនមែនងាយស្រួលទេ។”

លោក Klopp បានបន្ថែមថា៖ “Mohamed Salah មិនអីទេ ខ្ញុំមិនអីទេ អ្វីដែលយើងទាំងអស់គ្នាចង់បានគឺច្បាស់ណាស់រឿងបែបនេះត្រូវការពេលវេលា។ ខ្ញុំគិតថាអ្វីដែលយើងទាំងអស់គ្នាចង់បានគឺជាអ្វីដែលច្បាស់លាស់។ វាត្រូវការពេលវេលាជាក់លាក់។”

សូមបញ្ជាក់ថា រយៈពេល៥រដូវកាលមកនេះ Mohamed Salah បានបង្ហាញខ្លួនឱ្យ Liverpool ចំនួន ២២៤ដង ស៊ុតបាន១៤៥គ្រាប់ ដោយបានជួយក្លិបឈ្នះពានរង្វាន់ Premier League ១សម័យ UEFA Champions League ១សម័យ UEFA Super Cup ១សម័យ និង FIFA Club World Cup ១សម័យផងដែរ។

សម្រាប់រដូវកាលនេះវិញ Mohamed Salah ក៏កំពុងឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Premier League ផងដែរ ដោយរកបាន ១៣ គ្រាប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង