×

កីឡាករនិងបុគ្គលិកក្លិប Tottenham Hotspur ឆ្លងជំងឺកូវីដ១៩

ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍ថា កំពុងរងការវាយលុកយ៉ាងខ្លាំងពីការឆ្លងកូវីដ១៩ លើក្រុមកីឡាករ និងបុគ្គលិករបស់ខ្លួន។

ជាក់ស្តែង កីឡាករនិងបុគ្គលិកមួយចំនួន បានធ្វើតេស្តនិងបានឃើញថា កីឡាករក្រុមឈុតធំចំនួន ៦រូប ក៏ដូចជាបុគ្គលិកចំនួន ២រូប បានរកឃើញថាឆ្លងជំងឺនេះ។
យ៉ាងណាក្ដីលទ្ធផលនេះមិនទាន់សម្រេចថា នឹងទៅជាយ៉ាងណាឱ្យពិតប្រាកដនៅឡើយនោះទេ ដោយពួកគេរង់ចាំលទ្ធផលធ្វើ PCR តេស្តសិនទើបសម្រេចជាផ្លូវការថាពួកគេមានវិជ្ជមានជំងឺកូវីដ១៩ មែនឬក៏យ៉ាងណា។

វាបានក្លាយជាដំណឹងអាក្រក់មួយ សម្រាប់ក្រុមលោក Antonio Conte ដោយពួកគេត្រូវការឈ្នះជាចាំបាច់ ក្នុងការប្រកួតពានរង្វាន់ UEFA Europa Conference League ទល់នឹងក្រុម Rennes នៅថ្ងៃទី៩ ខែធ្នូ ខាងមុខនេះ ដើម្បីអាចបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

បន្តពីនោះក្រុមមាន់ខ្នាយមាសត្រូវទៅជួបក្រុម Brighton ជំនួបក្របខណ្ឌ Premier League នៅចុងសប្តាហ៍ថែមទៀតផង។

ចំពោះការប្រកួតនឹងពន្យារពេល ឬក៏យ៉ាងណានោះ មិនមានការបញ្ជាក់ពីប្រភពជាផ្លូវការនៅឡើយទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង