×

លោក Fabrizio Romano ថា Barcelona បានទាក់ទងទៅខ្សែការពារ Andreas Christensen របស់ Chelsea

ក្លិប Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Andreas Christensen ប៉ុន្តែក្លិប Chelsea សង្ឃឹមថាកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មី នៅកីឡដ្ឋាន Stamford Bridge ។ នេះបើយោងតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano ។

អនាគតរបស់កីឡាករសញ្ជាតិដាណឺម៉ាកនៅ Chelsea ត្រូវបានគេយកមកជជែកវែកញែក ខណៈមើលឃើញថា Christensen នៅសល់រយៈពេលជាង ៦ខែទៀតរហូតដល់កិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយ Chelsea អស់សុពលភាព។

Christensen គឺជាផ្នែកមួយដ៏សំខាន់នៃក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយគេបានជួយពួកគេឱ្យឈ្នះពានរង្វាន់ Champions League ជាលើកទីពីរ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ដោយសារការទទួលជ័យជម្នះ ១-០ លើក្រុម Manchester City កាលពីខែឧសភា នៅវគ្គផ្ដាច់ព្រ័ត្រ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានចាប់ផ្តើម ១០ប្រកួតក្នុងចំណោម ១៥ប្រកួតរបស់ Chelsea ក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ ខណៈលោក Tuchel សម្លឹងមើលការដឹកនាំក្រុមតោខៀវឱ្យឈ្នះពានរង្វាន់ Premier League ។

Christensen ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប FC Barcelona ខណៈដែល Chelsea FC បន្តការចរចាជាមួយខ្សែបម្រើកណ្តាលជនជាតិដាណឺម៉ាករូបនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Romano បានបង្ហើបថា Chelsea មានកិច្ចសន្យាថ្មីរួចរាល់សម្រាប់ Christensen ប៉ុន្តែពួកគេកំពុងរង់ចាំចម្លើយរបស់សាមីកីឡាករ ចំពេលមានការចាប់អារម្មណ៍ពីក្រុមមកពីប្រទេសអេស្ប៉ាញ Barcelona និងក្រុមមកពីប្រទេសអ៊ីតាលី AC Milan ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង