×

ការប្រកួត Tottenham Hotspur ទល់នឹង Brighton សប្ដាហ៍ទី១៦ ត្រូវពន្យារពេល ដោយសារផ្ទុះកូវីដ១៩

ការប្រកួតនៃក្របខណ្ឌ Premier League របស់ Tottenham Hotspur ទល់នឹងក្រុមម្ចាសផ្ទះ Brighton នាថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ សប្ដាហ៍ទី១៦ ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងនៃកូវីដ១៩ ដែលបានចម្លងដល់កីឡាករ និងបុគ្គលិករបស់ក្រុមមាន់ខ្នាយមាស។

កីឡាករ Spurs ចំនួន ៨នាក់ និងបុគ្គលិក ៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដោយបង្ខំឱ្យពន្យារពេលការប្រកួត Europa Conference League កាលពីថ្ងៃព្រហស្បតិ៍ ទល់នឹងក្រុម Rennes ផងដែរ។

Tottenham បានស្នើឱ្យប្រធាន Premier League ពន្យារពេលការប្រកួតនៅចុងសប្តាហ៍នេះ ទៅកាន់កីឡដ្ឋាន Amex ហើយសំណើរបស់ពួកគេ ត្រូវបានយល់ព្រម។ ក្រុមមាន់ខ្នាយមាស ត្រូវបានបង្ខំឱ្យបិទមជ្ឈមណ្ឌលហ្វឹកហាត់របស់ពួកគេកាលពីថ្ងៃពុធ ដោយសារការផ្ទុះឡើងនៃជំងឺនេះ។

ការប្រកួត Premier League របស់ទល់នឹង Leicester City នៅពាក់កណ្ដាលសប្តាហ៍ក្រោយ ក៏នឹងស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ។ មិនត្រឹមតែដោយសារតែស្ថានភាពនៅក្នុងក្រុមរបស់លោក Antonio Conte ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែក្រុមកញ្ជ្រោល Leicester បានរងការវាយប្រហារដោយការរីករាលដាលនៃមេរោគកូវីដ១៩ផងដែរ នាពេលបច្ចុប្បន្ន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង