×

Sergio Busquets អាចជាកីឡាករជើងចាស់ទី៣ដែលចាកចេញបន្ទាប់ពី Messi នឹង Suarez

ស្ថានភាពរបស់ក្លិប Barcelona នៅរយៈពេលចុងក្រោយ កាន់តែធ្លាក់ដុនដាបខ្លាំងឡើង ដោយក្រៅពីធ្លាក់ទម្រង់លេងក្នុងលីគ ឥឡូវមកដល់ពានអឺរ៉ុប UEFA Champions League ក៏ខកខានឱកាសឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយថែមទៀត។

អ្វីដែលសំខាន់បណ្តាកីឡាករទាំងអស់ ក៏ត្រូវបានក្លិបទាមទារឱ្យកាត់បន្ថយថ្លៃពលកម្មមួយផ្នែកផងដែរ ដើម្បីជួយសម្រាលបន្ទុកចំណាយ ក្នុងគោលដៅ ដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុដែលក្លឹបកំពុងជួបប្រទះ។

បន្ទាប់ពីជួបរឿងមិនសប្បាយចិត្តបែបនេះ សម្រាប់ខ្សែបម្រើការពារកាន់ឆ្នាំ Sergio Busquets ក៏ត្រូវបានគេរាយការណ៍ថា អាចជាកីឡាករជើងចាស់ដែលចាកចេញ ក្រោយ Messi ផ្លាស់ទៅ PSG និង Suarez ផ្លាស់ទៅ AT Madrid ខណៈដែលក្រុមដែលដឹកនាំដោយគ្រូចាស់លោក Pep Guardiola គឺ Man City ជាទ្រនំដែលគេចង់ផ្ទេរទៅចូលរួម។ នេះបើតាមសារព័ត៌មាន El Nacional បានចុះផ្សាយ។

សូមបញ្ជាក់ដែរថាបុរសវ័យ ៣៣ ឆ្នាំ គេបានផ្លាស់មកចូលរួមនៅឈុតធំ Barcelona តាំងពីឆ្នាំ ២០០៨ ពោលគិតមកពេលពេលនេះច្រើនជាងមួយទសវត្ស ខណៈដែលសុពលភាពកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។ យ៉ាងណាក្ដីរឿងរ៉ាវផ្ទេរទាំងនេះ គឺស្ថិតលើការចចារភាគីក្លិប Man City ដែលគេអាចនឹងត្រូវបានលោក Pep យកមកបជំនួស Fernandinho នៅពេលខាងមុខក៏ថាបាន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង