×

កីឡាករ និងបុគ្គលិកក្រុម Man UTD តេស្ដវិជ្ជមានជំងឺកូវីដ១៩

កីឡាករ និងបុគ្គលិកក្រុមការងារជាច្រើនរូបរបស់ Manchester United ត្រូវបានរាយការណ៍ថា បានតេស្ដវិជ្ជមានកូវីដ១៩ ក្រោយត្រលប់ពីការប្រកួតទល់នឹង Norwich City នៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា កីឡាករក្នុងក្រុមទាំងអស់ បានធ្វើតេស្ដអវិជ្ជមាន មុនពេលធ្វើដំណើរទៅចូលរួមប្រកួតទល់នឹង Norwich ប៉ុន្ដែមានករណីឆ្លងក្រោយធ្វើតេស្ដនៅអាទិត្យ។
មិនមានការបញ្ជាក់ទេថា កីឡាករ Man UTD ណាខ្លះដែលបានធ្វើតេស្តវិជ្ជមានដោយជាលទ្ធផលអ្នកដែលបានឆ្លងទាំងនោះ ត្រូវបានបញ្ជូនឱ្យត្រលប់ទៅផ្ទះរបស់ខ្លួនវិញ ពីមជ្ឍមណ្ឌលហ្វឹកហាត់ Carrington ខណៈកីឡាករផ្សេងពីនេះ មិនអាចហ្វឹកហាត់តាមធម្មតានោះទេ ដោយត្រូវហាក់ដាច់ដោយឡែក និងមិនមានទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើយ។

ការរកឃើញការឆ្លងជំងឺនេះដែរ អាចធ្វើឱ្យការប្រកួតរបស់ Manchester United ទល់នឹង Brentford នៅពាក់កណ្តាលសប្តាហ៍នេះ ប្រឈមមុខនឹងការពន្យារពេល។

សូមរំលឹកថា ក្រុមដែលដឹកនាំដោយលោក Ralf Rangnick ទទួលបានជ័យជម្នះ ១-០ ដោយលំបាកលើក្រុម Norwich ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងវគ្គទី២នៃការប្រកួត។

លទ្ធផលនេះធ្វើអោយ Manchester United នៅឈរលេខ៥ក្នុងតារាងពិន្ទុដោយមាន២៧ពិន្ទុ ឃ្លាតពីកៅអី Top 4 របស់ West Ham United តែ១ពិន្ទុប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង