×

Real Madrid រំពឹងខ្ពស់ក្នុងការនាំយក ខ្សែការពារ Antonio Rudiger ដោយមិនអស់ថ្លៃផ្ទេរ

ក្លិប Real Madrid កំពុងតាមដានស្ថានភាពរបស់ខ្សែការពារ Antonio Rudiger របស់ក្លិប Chelsea មួយរយៈមកហើយ ហើយពេលនេះ ពួកគេខិតកាន់តែកៀកក្នុងការនាំយក កីឡាករជនជាតិអាល្លឺម៉ង់រូបនេះ មកកាន់ទឹកដី Santiago Bernabeu ។

Rudiger ជាកីឡាករលេចធ្លោមួយរូបរបស់ Chelsea ចាប់តាំងពីផ្ទេរមកពី Roma ក្នុងឆ្នាំ២០១៧ ខណៈការប្រកួតរបស់គេក្រោមការបង្វឹកដោយលោក Thomas Tuchel កាន់តែធ្វើឱ្យគុណភាពការពាររបស់រូបគេកាន់តែរីកចម្រើន។
ទោះយ៉ាងណាក្ដី Rudiger បានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងថ្មី ហើយមិនបានព្រមព្រៀងបន្ដកិច្ចសន្យាថ្មី ដែលអាចធ្វើឱ្យគេមានសិទ្ធិក្នុងការចុះកុងត្រាជាមុន ជាមួយក្លិបដទៃដោយមិនមានតម្លៃផ្ទេរ នៅដើមខែមករា និងសម្រេចទៅចូលរួមនៅរដូវក្ដៅបន្ទាប់។

ខាងភាគី Rudiger និង ក្លិប Chelsea ហាក់ចរចាមិនត្រូវគ្នា ហើយឱកាសដែលរូបគេនឹងបន្ដនៅទឹកដី Stamford Bridge ហាក់ស្ដួចស្ដើងបំផុត។

Real Madrid អាចជាជម្រើសរបស់ Rudiger ទៅចូលរួម នៅពេលដែលគេផុតកុងត្រាជាមួយ Chelsea។
ការមកដល់របស់ Rudiger កាន់តែធ្វើឱ្យតំបន់ការពាររបស់ Real Madrid កាន់តែល្អប្រសើរ និងមានការប្រកួតប្រជែងខ្លាំង ដ្បិតបច្ចុប្បន្ន Eder Militao និង David Alaba កំពុងបំពេញតួនាទីបានយ៉ាងល្អ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង