គិតត្រឹមសប្តាហ៍ទី១៦ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៤គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៩គ្រាប់) របស់ក្រុម Leicester City និងកីឡាករDiogo Jota (៨គ្រាប់) របស់ក្រុម Liverpool ។
កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Mo Salah (៩ដង) របស់ក្រុម Liverpool, កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United (ស្មើនឹង Alexander-Arnold) និងកីឡាករ Gabriel Jesus (៦ដង) របស់ក្រុម Manchester City ។
ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៤៥គ្រាប់), Chelsea (៣៨គ្រាប់) និង Man City (៣៣គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Newcastle United (៣៤គ្រាប់), Norwich City (៣២គ្រាប់) និង Watford (៣១គ្រាប់)។
ក្រុមទាំងប៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៤៦កាត), Newcastle United (៣៩កាត), Man Utd (៣៦កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Kasper Schmeichel របស់ Leicester City (៥៦ដង), កីឡាករ Tim Krul របស់ Norwich City (៥៤ដង ស្មើនឹងកីឡាករ Jose Sa) និងកីឡាករ David de Gea របស់ Man Utd (៥៣ដង)៕