×

Man United នឹងមិនចុះហត្ថលេខាលើ De Jong ពី Barcelona ក្នុងខែមករាឡើយ

យោងតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានឱ្យដឹងថា Manchester United នឹងមិនចុះហត្ថលេខាលើខ្សែបម្រើ Frenkie De Jong របស់ក្លិប Barcelona ក្នុងខែមករានោះទេ។

បិសាចក្រហម ត្រូវបានរាយការណ៍ថា នឹងចុះហត្ថលេខាលើខ្សែបម្រើកណ្តាលថ្មី នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ បន្ទាប់ពី លោក Ralf Rangnick បានកំណត់តំបន់នេះ ថា ជាតំបន់នៃភាពទន់ខ្សោយ នៅក្នុងក្រុមរបស់គាត់។

ក្រុម Manchester United បានជួបការលំបាក ក្នុងការស្វែងរកភាពស្ថិតស្ថេរនៃទម្រង់ ក្នុងរដូវកាល Premier League ២០២១-២២ ដោយ Fred និង Scott McTominay ទទួលបានការរិះគន់ជាច្រើនចំពោះការលេងរបស់ពួកគេ នៅតំបន់បម្រើកណ្ដាល។

អនាគតរបស់ Paul Pogba នៅកីឡដ្ឋាន Old Trafford ក៏បន្តក្លាយជាប្រភពនៃការជជែកវែកញែក ដោយពិចារណាថា ម្ចាស់ជើងឯក World Cup រូបនេះ នៅសល់រយៈពេលជាង ៦ ខែទៀត ដើម្បីសម្រេចនៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលរបួស ហើយមិនមានវត្តមានសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីការបណ្តេញចេញក្នុងការប្រកួតដែល Manchester United ចាញ់ Liverpool ៥-០ កាលពីថ្ងៃទី២៤ ខែតុលា។

Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដេញថ្លៃដើម្បីចុះហត្ថលេខាលើ De Jong ខណៈដែលកីឡាករអន្តរជាតិហុល្លង់ នៅតែបន្តជាមួយក្លិបយក្សអេស្ប៉ាញ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានបញ្ចប់ការផ្លាស់ប្តូរ ៧៥លានអឺរ៉ូ ទៅកាន់ក្លិប FC Barcelona ពីក្លិប Ajax កាលពីខែកក្កដា ឆ្នាំ២០១៩។

ប៉ុន្តែលោក Fabrizio Romano បាននិយាយថា៖ “ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា Valverde និង Frenkie de Jong មិនមែនជាកីឡាករដែល Man United កំពុងធ្វើការដើម្បីចុះហត្ថលេខាក្នុងខែមករា ឬរដូវក្តៅក្រោយទេ។”

” Xavi ច្បាស់ណាស់ De Jong មិនចាកចេញពី FC Barcelona ទេ។ ពួកគេចាត់ទុកគាត់ជាកីឡាករដ៏សំខាន់។ វាជាចំណុចដូចគ្នាសម្រាប់ Valverde ។ វាមិនអាចទៅរួចទេ ដែល Real Madrid នឹងទទួលយកអ្វីទាំងអស់សម្រាប់ Valverde ។”

De Jong បានស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុង ១១០ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយនៅកីឡដ្ឋាន Camp Nou ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង