×

Bernardo Silva ត្រូវបានចាត់ទុកជាកីឡាករព័រទុយហ្គាល់ល្អបំផុតនៅ Premier League

លោក Paul Merson នៃសារព័ត៌មានអង់គ្លេស Skysports បាននិយាយថា Bernardo Silva គឺជាកីឡាករព័រទុយហ្គាល់ល្អបំផុតនៅ Premier League មានន័យថា គេនាំមុខកីឡាករ Cristiano Ronaldo និង Bruno Fernandes ទៅទៀត។

Silva បានបង្ហាញភាពអស្ចារ្យសម្រាប់ Manchester City ក្នុងរដូវកាលនេះ ដោយលោក Pep Guardiola បានចាត់ទុកគេថា ជាកីឡាករល្អបំផុតនៅ Premier League ។ គេបានបោះជំហានទៅមុខដើម្បីបំពេញចន្លោះដែលបន្សល់ទុកដោយ Kevin De Bruyne ក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុមរបស់លោក Guardiola ដែលរកបានចំនួន ៧គ្រាប់នៅរដូវកាលនេះ។

កីឡាករវ័យ ២៧ឆ្នាំនេះ ត្រូវបានកោតសរសើរអ្នកជំនាញរបស់ Sky Sports លោក Merson ។ គាត់ចាត់ទុក Silva គឺជាកីឡាករព័រទុយហ្គាល់ល្អបំផុតនៅអង់គ្លេស។ “Bernardo Silva ស្ថិតនៅទម្រង់ដ៏កំពូលរបស់គេ ហើយកំពុងធ្វើបានយ៉ាងល្អ។”

Merson បានបន្ថែមថា៖ “ខ្ញុំគិតថា Bernardo Silva ជាកីឡាករព័រទុយហ្គាល់ល្អបំផុតនៅ Premier League នៅពេលនេះ។”

“កុំយល់ច្រឡំ គាត់នឹងមិនអាចសម្រេចបានដូច Ronaldo ដែលបានធ្វើក្នុងអាជីពរបស់គាត់នោះទេ។”

“ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ អ្នកនឹងពិបាកមើលរំលង Bernardo Silva ណាស់។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង