×

ជំនួប EPL រវាង Brentford ទល់នឹង Man Utd ត្រូវបានពន្យារពេលដោយសារសមាជិកក្រុមបិសាចក្រហមឆ្លងកូវីដ១៩

ការប្រកួតក្របខណ្ឌ Premier League រវាង Brentford ទល់នឹង Manchester United ដែលគ្រោងធ្វើនៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ត្រូវបានពន្យារពេល បន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩ បានធ្វើឱ្យបិទកន្លែងហ្វឹកហាត់របស់ក្លិបបិសាចក្រហម នាពេលកន្លងទៅ។

Premier League បានសម្រេចចិត្តពន្យារពេល ដោយផ្អែកលើការណែនាំពីទីប្រឹក្សាផ្នែកវេជ្ជសាស្រ្ដ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ Manchester United ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីក្រុមបិសាចក្រហម បានក្លាយជាក្រុមចុងក្រោយបំផុតដែលរងគ្រោះដោយការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩ ដែលបង្ខំឱ្យបិទកន្លែងហ្វឹកហាត់ Carrington របស់ពួកគេ។

Premier League បានរាយការណ៍ពីករណីកូវីដ១៩ ថ្មីចំនួន ៤២ករណី កាលពីថ្ងៃចន្ទ ដែលជាកំណត់ត្រាថ្មី ចាប់តាំងពីតួលេខនៃការធ្វើតេស្ត បានចាប់ផ្តើមត្រូវបានចេញផ្សាយតាំងពីខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។

កាលពីថ្ងៃចន្ទ Man United បានបញ្ឈប់ការហ្វឹកហាត់នៅ Carrington អស់រយៈពេល ២៤ម៉ោង បន្ទាប់ពីកីឡាករ និងបុគ្គលិកជាច្រើននាក់ បានធ្វើតេស្តវិជ្ជមាន។ ក្រុមរបស់លោក Ralf Rangnick មិនបានធ្វើដំណើរទៅទីក្រុងឡុងដ៍ទេ សម្រាប់ការប្រកួតទល់នឹង Brentford នៅយប់នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង