×

Premier League Preview៖ ការប្រកួតរវាង Norwich City ទល់នឹង Aston Villa

លោក Dean Smith អ្នកចាត់ការ Norwich City នឹងត្រូវជួបប្រកួតជាមួយអតីតក្លិបចាស់របស់គាត់ ពោលគឺ Aston Villa នៅយប់នេះ ដោយភាគីទាំងពីរ កំពុងសម្លឹងជ័យជម្នះរៀងៗខ្លួន បន្ទាប់ពីការបរាជ័យនៅចុងសប្តាហ៍កន្លងទៅ។

អ្នកជំនួសតំណែងរបស់លោក Smith នៅ Villa Park គឺលោក Steven Gerrard នឹងដឹកនាំក្រុមរបស់គាត់ ទៅកាន់ពាក់កណ្តាលតារាង Premier League ។ ពួកគេ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ នៅក្រោមអ្នកដឹកនាំថ្មី។

សម្រាប់ Norwich ពួកគេនឹងមិនមានវត្តមានរបស់កីឡាករ Christoph Zimmermann, Andrew Omobamidele និង Milot Rashica ។ Grant Hanley ត្រូវបានគេប្ដូរចេញ ក្នុងបរាជ័យក្រោមថ្វីជើងក្រុម Man Utd កាលពីចុងសប្ដាហ៍ ហើយអាចនឹងត្រូវអវត្តមានម្ដងទៀត។ លោក Smith ក៏កំពុងបារម្ភពីកាយសម្បទារបស់ Mathias Normann និង Ben Gibson ។ ទន្ទឹមនឹងនេះដែរ កីឡាករ Christos Tzolis មានជំងឺកូវីដ១៩ ហើយកំពុងព្យាបាល។

សម្រាប់ Aston Villa លោក Steven Gerrard បានបញ្ជាក់ថា កីឡាករពីរបីនាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅចុងសប្តាហ៍នេះ ទោះបីជាគាត់មិនបានបង្ហាញឈ្មោះណាមួយក៏ដោយ។ Marvelous Nakamba ក៏អវត្តមានដែរ ហើយមិនត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញមុនបុណ្យណូអែល ដោយបញ្ហាជង្គង់។ ការប្រកួតនេះ ក៏អវត្តមាន Leon Bailey និង Bertrand Traore ផងដែរ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Norwich ដោយប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Tim Krul (GK); Max Aarons (RB), Jakob Sorensen (CB), Ozan Kabak (CB), Brandon Williams (LB); Lukas Rupp (CM), Billy Gilmour (CM), Kenny McLean (CM); Josh Sargent (RF), Teemu Pukki (ST), Todd Cantwell (LF)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Aston Villa ដោយប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Emiliano Martinez (GK); Matty Cash (RB), Ezri Konsa (CB), Tyrone Mings (CB), Matt Targett (LB); John McGinn (CM), Morgan Sanson (CM), Douglas Luiz (CM); Emiliano Buendia (RF), Danny Ings (ST), Ollie Watkins (LF)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Norwich ១-២ Aston Villa ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Norwich City ប៉ះ Aston Villa ថ្ងៃពុធ ទី១៥ ធ្នូ ម៉ោង២:៤៥នាទីយប់
-Arsenal ប៉ះ West Ham ថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ ម៉ោង ៣:០០ ទៀបភ្លឺ
-Liverpool ប៉ះ Newcastle ថ្ងៃសុក្រ ទី១៧ ធ្នូ ម៉ោង ៣:០០ ទៀបភ្លឺ

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង