×

Man City ជាក្រុមទី២ដែលឈ្នះគូប្រកួត ៧-០ នៅ Premier League រដូវកាលនេះ បន្ទាប់ពីបំបាក់ក្រុម Leeds United កាលពីយប់មិញ

ក្រុម Man City បានយកឈ្នះក្រុមភ្ញៀវ Leeds United ដោយលទ្ធផលដល់ទៅ៧ទល់នឹង០ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញ។

ក្នុងការប្រកួតលើទីលាន Etihad ដំណើរការបាន៨នាទី ខ្សែបម្រើ Phil Foden ក៏បានទាត់បញ្ចូលទីគ្រាប់បើកឆាករបស់ក្រុមមេឃខៀវ មុនពេលខ្សែបម្រើ Jack Grealish តែតបន្ថែមគ្រាប់ទី២ក្នុងនាទី១៣។

នេះជាគ្រាប់ទី២របស់កីឡាករវ័យ២៦ឆ្នាំ រកបានឱ្យ Man City ចាប់តាំងពីផ្ទេរមកពី Aston Villa តម្លៃជាង១០០លានផោន កាលពីទីផ្សាររដូវក្តៅកន្លងទៅ។

នៅនាទី៣២ខ្សែបម្រើ Kevin De Bruyne បានស៊ុតបន្ថែមគ្រាប់នាំមុខទី៣ មុនបញ្ចប់វគ្គទី១។
នៅក្នុងការប្រកួតវគ្គទី២ កីឡាករ Riyad Mahrez បានរកគ្រាប់បាល់បង្កើនការនាំមុខគ្រាប់ទី៤ របស់ក្រុម Man City ។ ចំពោះក្រុម Leeds United វិញមានឱកាសតិចតួចមែនទែនក្នុងការវាយសម្រុកទៅលើក្រុមលោក Pep Guardiola ដោយការប្រកួតនេះពួកគេអាចគ្រប់គ្រងបាល់តែ៣៥ភាគរយនិងឱកាសស៊ុតតែ៦ដង ខណៈក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតដល់ទៅ ៣១ដង។ ចូលដល់នាទី៦២ Kevin De Bruyne ក៏បានរកគ្រាប់បាល់នាំមុខទី៥ ហើយខ្សែការពារ John Stones ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី៦ក្នុងនាទី៧៤។ គ្រាប់បាល់ទី៧របស់ Man City ដែលជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតនេះគឺត្រូវបានតែតបញ្ចូលទីដោយខ្សែការពារ Nathan Ake ក្នុងនាទី៧៨។

Man City ជាក្រុមទី២ដែលឈ្នះគូប្រកួត ៧-០ ក្នុងរដូវកាលនេះ បន្ទាប់ពីក្រុម Chelsea ដែលបំបាក់ក្រុម Norwich ក្នុងលទ្ធផល ៧-០ ដូចគ្នា កាលពីថ្ងៃទី២៣ ខែតុលា។

ជ័យជម្នះនេះបានធ្វើឱ្យ Man City នៅឈរកំពូលតារាងពិន្ទុក្របខណ្ឌ Premier League ដដែល ដោយមាន៤១ពិន្ទុឆ្លងកាត់១៧ប្រកួត បង្កើនគម្លាតពីក្រុមលេខ២ Liverpool ចំនួន៤ពិន្ទុ តែក្រុមហង្សក្រហម លេងយឺតជាង១ប្រកួត។ រីឯ Leeds United រអិលចុះទៅលេខ១៦មាន១៦ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង