×

Everton ចាប់អារម្មណ៍ Wayne Rooney ដើម្បីជំនួសតំណែងលោក Rafa Benitez អ្នកចាត់ការកំពុងរងសម្ពាធ

Wayne Rooney អាចនឹងត្រឡប់ទៅក្លិបចាស់របស់ខ្លួន Everton វិញ ប្រសិនបើក្លិបស្ករគ្រាប់ សម្រេចចិត្តបញ្ចប់តួនាទីអ្នកចាត់ការលោក Rafa Benitez។ ពួកគេ បានជួបការលំបាកក្នុងរដូវកាលនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ១៤ ក្នុងតារាង Premier League បន្ទាប់ពីបរាជ័យចំនួន ៧ ដងក្នុង ៩ ប្រកួតចុងក្រោយរបស់ពួកគេ។

សម្ពាធកំពុងកើនឡើងលើលោក Benitez បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣-១ នៅក្រោមថ្វីជើងរបស់ក្រុម Crystal Palace ថ្មីៗនេះ បើទោះបីជាពួកគេបានយកឈ្នះក្រុម Arsenal ក្នុងការប្រកួតមុនរបស់ពួកគេក៏ដោយ។

ម្ចាស់ភាគហ៊ុនធំ លោក Farhad Moshiri ត្រូវបានគេយល់ថា នៅតែគាំទ្រលោក Benitez បន្ទាប់ពីបានតែងតាំងគាត់ជាអ្នកចាត់ការនៅរដូវក្តៅនេះ ក្រោយពីលោក Carlo Ancelotti បានចាកចេញទៅចូលរួមជាមួយ Real Madrid ក្នុងខែមិថុនា។ ប៉ុន្តែម្ចាស់ភាគហ៊ុននេះ ត្រូវបានគេគិតថា បានរៀបចំផែនការបន្ទាន់មួយ ដើម្បីទាក់ទង Rooney អាយុ ៣៦ឆ្នាំមកជំនួស Benitez ក្នុងគោលបំណងបញ្ឈប់ការធ្លាក់ទៅកាន់តំបន់កាត់ចោល។

យោងតាមគេហទំព័រ The Sun បានរាយការណ៍ថា ក្លិប Everton និង Rooney ដែលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Everton ក្នុងនាមជាកីឡាករថ្នាលយុវជនក្នុងឆ្នាំ២០០២ បានចាប់ផ្ដើម។

Rooney បានត្រលប់មក Everton វិញមួយរដូវកាល ក្នុងឆ្នាំ២០១៧ ក្នុងនាមជាកីឡាករ បន្ទាប់ពីចាកចេញពី Manchester United ។ បន្ទាប់មក Rooney បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាមួយនឹងក្លិប DC United ហើយបានត្រលប់ទៅប្រទេសអង់គ្លេសវិញ ក្នុងនាមជាកីឡាករ-គ្រូបង្វឹកនៅក្លិប Derby មុនពេលចូលកាន់តំណែងជាគ្រូបង្វឹកពីលោក Philip Cocu ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង